(ភ្នំពេញ)៖ សមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសង្គមស៊ីវិល បានជួបជុំជាមួយបណ្តាលតំណាងក្រុមយុវជនសង្គមស៊ីវិលនានា រួមជាមួយក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនប្រកបមុខរបរ អ្នករត់ផាស់អាប់ (Pass App) ដឹកជញ្ចូន ម្ចាស់អជីវករ សន្តិសុខ កម្មករ ប្រកាសបញ្ចូលជាសមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ។

ជាមួយគ្នានេះដែរ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសង្គមស៊ីវិល នឹងធ្វើសេចក្តីថ្លែងការណ៍ប្តេជ្ញាគាំទ្រ ចូលរួមជាមួយរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមវត្តមលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងលោក ហេង សំណាង ប្រធានក្រុមយុវជនសង្គម និងបណ្តាលតំណាងក្រុមយុវជនសង្គមស៊ីវិលនានា។

សមាជិកថ្មីដែលទើបនឹងប្រកាសញ្ចូលជាសមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ ជាអតីតអ្នកមាននិន្នាការផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿលង់ និងសកម្មជន ក្រុមសមាគម និងអង្គការមួយចំនួនតូច ដែលតែងតែញុះញង់ និងបង្ហាញតែរូបភាពមិនល្អ នាំឱ្យខុសសីលធម៌សង្គម និងមិនរីកចម្រើនក្នុងការងារ។

តាមរយៈការចូលរួមជាសមាជិករបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ ពួកគាត់បានប្តេជ្ញា គាំទ្រ ចូលរួម រាល់នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ពិសេសក្នុងវិស័យអទិភាព នានា ក្រោមដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអាចមានឱកាសចូលរួមចំណែកក្នុងការ រក្សាបាននូវ សិទ្ធសេរីភាព ការគាំពារ និងចូលរួមធ្វើសកម្មភាពបុព្វហេតុសង្គម  ក្នុងការរក្សាបាននូវសុខសន្តិភាព និងអភិវឌ្ឃពិតប្រាកដ។   

ព្រមទាំងសូមអំពាវនាវដល់បណ្តាល ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បណ្តាលសមាគ អង្គការ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវឱកាសអភិវឌ្ឃសង្គមរួមគ្នា និងបញ្ឍប់នូវការធ្វើសម្មភាពទាំងឡាយដែលមិនបានហុចប្រយោជន៍ជូនសង្គម។

គួរបញ្ជាក់ផងដែល នេះជាការជួបជុំជាលើកទី២ ជាចុងក្រោយក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជួបជុំគ្នាជាលើកទី៣ នឹងមានការចូលរួមកាន់តែច្រើន ដោយពួកគាត់ប្តេជ្ញាគៀងគង សមាជិក សមាជីកា ពីបណ្តាលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធ្លាប់រងគ្រោះនឹងគោលនយោបាយ ពីបណ្តាល់អង្គការ សមាគម ជ្ទុយពីគោលនយោបាយរាជរដ្ឋាភិបាល៕