(កោះកុង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមជាមួយក្រុមការងារ ១០០រាត្រី អង្គការមេតាធម្មជាតិ និងសមាគមនិស្សិតសន្តិភាព ដើម្បីលទ្ធិប្រជាធិបតេយ្យ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកចំនួន ៥៧គ្រួសារ នៅភូមិអៅឡាតាន់ ភូមិកោះស្រឡៅ ខេត្តកោះកុង។

ថ្នាក់ដឹកនាំយុវជន និងថ្នាក់ដឹកនាំខេត្តកោះកុង ក៏បានលើកឡើងពីការយកចិត្តទុកដាក់ អាណិតស្រឡាញ់ ប្រជាពលរដ្ឋខ្មែរ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីអភិបាលខេត្តកោះកុង កម្មវិធីចែកអំណោយប្រកបដោយស្មាមញញឹម និងភាពរីករាយ។ ប្រជាពលរដ្ឋក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់តេជោ ហ៊ុន សែន សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រជាពលរដ្ឋក្នុងភូមិទាំង២ខាងលើ មានក្តីរីករាយដែលបានកម្ពុជាមានសន្តិភាព នាំមកនូវការអភិវឌ្ឍជាតិ ជីវភាពរស់នៅល្អប្រសើរ ក្រោមដំបូលនៃសុខសន្តិភាព។ ជាពិសេសមិនចូលរួមជាមួយចលនាខុសច្បាប់ ឬក្រុមប្រឆាំងជ្រុលនិយម ដែលរំខានដល់សន្តិភាពក្នុងប្រទេសជាតិនោះឡើយ៕