(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១៤ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងសារលិខិតនេះ សម្ដេចធិបតីក៏បានជំរុញឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យយល់ដឹងអំពីសារសំខាន់ និងចូលរួមធ្វើឱ្យប្រសើរឡើង នូវស្ថានភាពអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចតាមគោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក្នុងការបន្តជំរុញការអនុវត្តផែនការ សកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបានសម្រេចអត្រាគ្របដណ្ដប់ ៩០% នៅឆ្នាំ២០២៣ និង១០០% នៅឆ្នាំ២០៣០ សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈមក្នុងតំបន់ និងវិសមភាពនៃការទទួលបានសេវា៕

ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖