(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២១ករណី ឃាត់ខ្លួនជនសង្ស័យ ៣១នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៨ករណី ឃាត់ខ្លួន២២នាក់
* ករណីប្រេីប្រាស់ ៣ករណី ឃាត់ខ្លួន៩នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៧,០៦៩ករណី ឃាត់ខ្លួ​ន ១៧,៤៨៣នាក់ (ស្រី១១៤៩នាក់)៕