(ភ្នំពេញ)៖ បន្ទាប់ពីការចេញផ្សាយពាក់ព័ន្ធរឿង រ៉ុង ឈុន រត់ចោលគណបក្សភ្លើងទៀន ទៅចុះចូលជាមួយគណបក្សកម្លាំងជាតិ និងមិនអាចធ្វើជាប្រធាន អនុប្រធាន នៃគណបក្សនយោបាយណាមួយ ព្រោះកំពុងអនុវត្តទោស និងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ, ដោយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ហ្វេសបុកមួយបានទម្លាយសារសំឡេងរបស់ សកម្មជនគណបក្សភ្លើងទៀន នៅខេត្តកំពង់ធំ រិះគន់ លោក ស៊ុន ចន្ធី ស្ថាបនិកគណបក្សកម្លាំងជាតិ ប្រើកូនចៅជំនិត ដើរគៀបសង្កត់សកម្មជនគណបក្សភ្លើងទៀន ឲ្យទៅចុះចូលជាមួយគណបក្សកម្លាំងជាតិ។

សារសំឡេងរបស់សកម្មជនរបស់គណបក្សភ្លើងទៀន បាននិយាយថា «ជម្រាបសួរលោក ហួរ ខ្ញុំមានរឿងចង់ជម្រាបពីរឿងគណបក្ស។ ឥឡូវនេះគោលការណ៍របស់គណបក្សភ្លើងទៀន បានចេញមកហើយគេថា យើងរួបរួមជាមួយគណបក្សឆន្ទៈខ្មែរ គ្រាន់តែថាចេញឯកសារមកភ្លាម និយាយពីប្រតិកម្មរបស់តាៗយាយៗ ក្នុងក្រុមប្រឹក្សារបស់យើងភ្លើងទៀន នាំគ្នាដាក់បណ្ដាសា អាចន្ធី រកម៉ែរកឪ ហើយបក្ខពួកវាដែលថានៅក្នុងស្រុកនោះ បក្ខពួកវាទាំងអស់មាន ៥នាក់ ៤នាក់ចូលទៅក្នុងកម្លាំងជាតិ [គណបក្សកម្លាំងជាតិ] មានអាម្នាក់នៅ Care ពួកខ្ញុំ ឥឡូវអាម្នាក់ណឹងឯង វាកំពុងកៀបសង្កត់ពួកខ្ញុំណាស់ ថាកុំឱ្យស្តាប់អាណាឱ្យសោះ ឱ្យស្តាប់វា ថ្ងៃទី១២ ឱ្យទៅសមាជ ហើយពួកខ្ញុំនោះគេថា យើងមានឆន្ទៈជាមួយនឹងភ្លើងទៀន យើងអត់មានទៅខាងភ្លើងអំពូលនាំតែឆេះក្បាលទេ ដូច្នេះខ្ញុំសូមឱ្យលោក ហួរ ធ្វើយ៉ាងម៉េចរាយការណ៍ទៅខាងលើ ឱ្យគេមកចាត់កម្លាំងស្រុក ព្រោះអី ៤-៥នាក់ ទៅខាងកម្លាំងជាតិអស់ហើយ នៅសល់អាមួយនោះ ឈ្មោះ អាសាន នៅឯសន្ទុកវា Care ពួកខ្ញុំ ឱ្យខាងភ្លើងទៀន ឆាប់ធ្វើយ៉ាងម៉េចមកជួបនឹងពួកខ្ញុំ ព្រោះអីកំពុងតែជ្រួលច្របល់ខ្លាំងណាស់ ហើយថ្ងៃ១២ គេឱ្យពួកខ្ញុំកែនកម្លាំងប្រជាពលរដ្ឋទៅសមាជ គ្មានអាណាឆ្កួតជាមួយវាទេ ព្រោះអីនៅខាងភ្លើងទៀនហើយ ទៅកែនប្រជាពលរដ្ឋឱ្យខាងកម្លាំងជាតិ ឱ្យប្រជាពលរដ្ឋជេរម៉ែ ឬមួយយ៉ាងម៉េច? ប៉ុន្តែអាសានហ្នឹងឯង ខាងកម្លាំងជាតិជាមួយអាចន្ធី វាត្រូវគ្នាមក Care តាៗ នៅសន្ទុក នេះកំពុងតែថា ឈ្លោះគ្នារកម៉ែរកឪហើយ ដូច្នេះខ្ញុំសូមរាយការណ៍ឱ្យលោក ហួរ ដឹង»

សូមស្តាប់សារសំឡេងបែកធ្លាយ៖