(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ និងជាទីប្រឹក្សារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍នេះ លើប្រធានបទ «តើសង្គ្រាម អ​៉ីស្រាអែល-ក្រុមហាម៉ាសប៉ាឡែស្ទីន នឹងមានផ្លូវឈានទៅរកបទឈប់បាញ់ឬទេ?»

គិតមកត្រឹមសប្ដាហ៍នេះ គឺមានរយៈពេលជាងមួយខែហើយ ក្រោយអ៉ីស្រាអែល បើកការវាយប្រហារសងសឹកក្រុមហាម៉ាស ក្នុងទឹកដីហ្កាហ្សា បន្ទាប់ពីក្រុមនេះ បានបើកការវាយឆ្មក់ចូលទឹកដីអ៉ីស្រាអែល ហើយបានសម្លាប់មនុស្សប្រមាណជាង១៤០០នាក់ និងចាប់ចំណាប់ខ្មាំង ជាង២៤០នាក់ កាលពីថ្ងៃទី០៧ តុលា កន្លងទៅ។

រយៈពេលជាងមួយខែមកនេះ ការវាយប្រហារសងសឹករបស់អ៉ីស្រាអែល បានសម្លាប់មនុស្សនៅ ហ្កាហ្សាប្រមាណ១ម៉ឺននាក់ ហើយភាគច្រើនគឺជាជនស៊ីវិល ស្រ្តី និងកុមារ។ បើទោះបីជាមានការអំពាវនាវ ឲ្យស្វែងរកបទឈប់បាញ់ ពីសំណាក់អង្គការសហប្រជាជាតិយ៉ាងណាក្ដី ប៉ុន្តែពុំបានបន្ធូរស្ថានការណ៍សង្គ្រាមនេះនៅឡើយទេ។

តើអាចមានផ្លូវណាជាដំណោះស្រាយសន្តិភាព ឬឈានទៅរកបទឈប់បាញ់ទេ? ហើយថាតើប្រទេសណា ឬមេដឹកនាំពិភពលោកមួយណា ដែលមានឥទ្ធិពល អាចជួយរកដំណោះស្រាយសន្តិភាព នៃសង្គ្រាមនេះបាន?

សូមរង់ចាំទស្សនា កិច្ចពិភាក្សារបស់ Fresh Talk នៅវេលាម៉ោង៦៖០០ល្ងាច ថ្ងៃសៅរ៍ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕