(ភ្នំពេញ)៖ ស្ដ្រីវ័យ៧១ឆ្នាំម្នាក់ ឈ្មោះ កុន អុន រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម មានអាការភ្នែកឡេីងបាយ បណ្តាលឲ្យស្រវាំងមេីលមិនឃេីញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត។

ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បកភ្នែកជូន ប្រកបដោយភាពជោគជ័យ។

បច្ចុប្បន្នភ្នែករបស់គាត់ អាចមើលឃើញសារជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយ និងគោរពថ្លែងអំណរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ដែលបានជួយស្រោចស្រង់ ។

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល, វះកាត់, ស្នាក់នៅ និងហូបចុក  គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត៕