(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានកាត់ខ្សែបូរ និងទស្សនាការតាំងបង្ហាញផលិតផលក្នុងស្តង់ពិព័រណ៍ភូមិមួយផលិតផលមួយ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅសួនមានជ័យ នារាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការតាំងពិព័រណ៍នេះការមានការចូលរួមទស្សនាកម្សាន្តសប្បាយយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋមកពីជនបទចុងកាត់មាត់ញក ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព។

លោកអភិបាលខេត្តបានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរអរគុណដល់អាជីវករ ម្ចាស់សិប្បកម្ម ផលិតកម្ម និងរដ្ឋបាលក្រុង/ស្រុក ដែលបាននាំយកផលិតផលរបស់ខ្លួនដាក់តាំងបង្ហាញ និងលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរ្យ៕