(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក អ៉ី ឈាន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលខេត្តប៉ៃលិន ដែលមានការចូលរួមពីលោកស្រី បាន ស្រីមុំ អភិបាលខេត្ដ ប្រារព្ធមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៧០នៃ ទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣)។

សូមជម្រាបថា ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្ត ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។

ថ្ងៃនេះប្រជាពលរដ្ឋខ្មែរ មានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវឲ្យមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ៕