ព្រឹកនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោក អ៊ុំ សំអាន
18-08-2016 10:17
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នេះ លោក ឡុង រី និង លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានដឹកនាំសមាជិកមួយចំនួន ចូលសួរសុខទុក្ខ លោក អ៊ុំ សំអាន និងលោក ហុង សុខហួរ នៅក្នុងពន្ធនាគារព្រៃស។
លោក ហុង សុខហួរ ត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធនឹងការបង្ហោះឯកសារព្រំដែនក្លែងក្លាយ។ ចំណែកឯ លោក អ៊ុំ សំអាន ត្រូវបានតុលាការឃុំខ្លួន បន្ទាប់ពីបង្ហោះញុះញង់នៅលើបណ្តាញសង្គម Facebook៕