(ភ្នំពេញ)៖ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា គឺលោក ខាន់ ខុន អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៉ី ដេសចំនួន ៦អណ្ដូង ចែកអំណោយដល់ជនចាស់ជរា ស្រ្តីមេម៉ាយ ចំនួន ៧នាក់ និងចែកសម្លៀកបំពាក់ រួមសម្ភារសិក្សា ដល់កុមារចំនួន ៥៨នាក់ កង់ចំនួន៣ ថេបផ្លែត ចំនួន ៨គ្រឿង និងការបរិភោគអាហារសាមគ្គី ជាមួយជនជាតិ ខោញ ព្នង។

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ២ថ្ងៃមកនេះ លោកបាននាំក្ដីនឹករលឹក គោរពស្រលាញ់របស់ លោកបណ្ឌិត ចាយ បូរិន ពីការដឹកនាំ ការលើកស្ទួយទៅវិញទៅមក នូវទង្វើល្អ របស់គ្រិស្តសាសនា ក្នុងការចូលរួមជួយដល់រាជរដ្ឋាភិបាល នៅតាមទីកន្លែងនានា ដើម្បីជំរុញ ដល់ការអភិវឌ្ឍប្រទេសជាតិ រួមចំណែក ទៅតាមលទ្ធភាពដែលមានជាក់ស្តែង។

សមិទ្ធផលដែលទទួលបាន មានទីតាំងស្ថិតនៅ៖

១៖ ខេត្តក្រចេះ
* ការបរិភោគអាហារសាមគ្គី ជាមួយបងប្អូនជនជាតិ ខោញ ព្នង
* អណ្ដូងទឹកស្អាតចំនួន៣
* ភូមិ ស្រែម៉ាអញ្ជីង ឃុំថ្មី ស្រុកចិត្តបុរី
* ភូមិដូនមាសបី ឃុំស្រែចារ ស្រុកស្នួល
* ភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល។

២៖ ខេត្តត្បូងឃ្មុំ
* អណ្ដូងទឹកស្អាតចំនួន៣
* ភូមិផ្អាវឃុំទឹកជ្រៅ ស្រុកតំបែរ
* ភូមិជាចជើង ឃុំចុងជាច ស្រុកតំបែរ
* ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ
* អំណោយជនចាស់ជរា ចំនួន៣នាក់ មាន អង្ករ ចំនួន១០ គីឡូក្រាម មី១កេះ ត្រីខ ១យួរ ទឹកត្រី១យួរ អង្ករឧបត្ថម្ភ១កេះ
* សម្លៀកបំពាក់ក្នុងការប្រើប្រាសប្រចាំថ្ងៃ សម្ភារសិក្សា ដល់កុមារចំនួន១៦នាក់
* កងចំនួន៣គ្រឿង

៣៖ ខេត្តកំពង់ធំ
* អំណោយជនចាស់ជរា ចំនួន៤នាក់ មាន អង្ករ ចំនួន១០ គីឡូក្រាម មី១កេះ ត្រីខ ១យួរ ទឹកត្រី១យួរ អង្ករឧបត្ថម្ភ១កេះ
* សម្លៀកបំពាក់ក្នុងការប្រើប្រាសប្រចាំថ្ងៃ សម្ភារសិក្សា ដល់កុមារចំនួន៤២នាក់
* សម្ភារផ្ទះបាយ និងសម្ភារសម្អាតអនាម័យ
* ថេបផ្លែត ចំនួន៨គ្រឿង។

ក្រុមជំនុំបេសកកម្មដំណឹងល្អ ជាក្រុមជំនុំរបស់គ្រីស្ទសាសនាដែលបានរួមគ្នា ទាំងក្នុងប្រទេស និងក្រៅប្រទេសបរិច្ចាគ ជាថវិកា និងការអធិដ្ឋាន ដើម្បីចូលរួមជួយដល់ប្រជាជន តាមសហគមន៍នីមួយៗ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹក ប្រើនៅរដូវប្រាំង និង ចែកអំណោយ សម្រាបចាស់ជរា ស្ត្រីមេម៉ាយ និងអ្នកងាយរងគ្រោះផ្សេងៗ។

លោក ខាន់ ខុន បានឲ្យដឹងថា ការជួយពីគ្រិស្តសាសនា រួមមាន៖
១៖ ការផ្ដល់ជូននូវអណ្ដូងស្នប់ទឹកស្អាត នៅតាមទីកន្លែងដែលខ្វះខាតទឹកប្រើប្រាស់គ្រប់គ្រាន់ នៅរដូវប្រាំង ឬមិនទាន់មានប្រភពទឹក ស្អាតទៅដល់។
២៖ ការរួមចំណែក ចែកអំណោយ ជួយជាគ្រឿងឧបភោគបរិភោគ ដល់ជនចាស់ជរា ស្ត្រីមេម៉ាយ ឬអ្នកងាយរងគ្រោះផ្សេងៗ។
៣៖ ការចែកសម្លៀកបំពាក់ និងសម្ភារសិក្សា កង់សម្រាប់កុមារ រស់នៅក្នុង «ផ្ទះកុមារ នៃក្ដីសង្ឃឹម» ដែលកុមារមកពី គ្រួសារខ្វះខាត កុមារកំព្រា ឬកុមារងាយរងគ្រោះ ដើម្បីជួយដល់កុមារ បានបន្តការសិក្សា ដល់ចប់វិទ្យាល័យ៕