(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបំពាក់ឋានន្ដរស័ក្ដិ គឺអគ្គស្នងការរងនគរបាលជាតិ ចំនួន៤រូប រួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ទោ សុង លី
*ទី២៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ
*ទី៣៖ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់
*ទី៤៖ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ។

ក្នុងនោះ ក៏ប្រកាសចូលកាន់មុខតំណែង នាយការិយាល័យរដ្ឋបាលបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ៕