(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងថ្មី​ ដោយបញ្ជាក់ពីការដកហូតអាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ របស់ក្រុមហ៊ុន ឡាយមីន រៀលធី ឯ.ក។

ជាមួយគ្នានេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានអំពាវនាវដល់សាធារណជន បញ្ឈប់ការប្រើប្រាស់សេវាទិញ-លក់/ជួល ឬចូលរួមពាក់ព័ន្ធអាជីវកម្មជាមួយក្រុមហ៊ុន ឡាយមីន រៀលធី ឯ.ក ដើម្បីជៀវាងការខាតបង់ផលប្រយោជន៍ជាយថាហេតុ៕