(ភ្នំពេញ)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងក្រុមគ្រួសារមានទុក្ខជាទម្ងន់ដោយ មហាឧបាសិកា លន់ ស៊ីវឆេង ត្រូវជាម្តាយបង្កើតរបស់លោក បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៩ :១៩នាទីយប់ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយរោគាពាធ។

តាមការជូនដំណឹងរបស់ក្រុមគ្រួសារសព បានឱ្យដឹងថា ពិធីបុណ្យសពបាននិងកំពុងរៀបចំនៅគេហដ្ឋាននៃសព ផ្ទះលេខ៥៥៨ ផ្លូវលេខ១៩៨០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តទួលសុភាឃួន (ពោធិចិនតុង) នៅថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ដោយឡែក ពិធីបុណ្យគម្រប់៧ថ្ងៃ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្ទះលេខ៥៥៨ ផ្លូវលេខ១៩៨០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកផ្តើមបុណ្យ សពមហាឧបាសិកា លន់ ស៊ីវឆេង៖

* ឯកឧត្តម ជា បូរ៉ា និងលោកជំទាវ ថោង ច័ន្ទឧសភា ព្រមទាំងបុត្រ និងចៅ
* ឯកឧត្តម ជា បូរ៉ាត់ និងលោកជំទាវ ជុន ច័ន្ទធូ ព្រមទាំងបុត្រ និងចៅ
* លោកស្រី ជា ថាវី និងលោក ប្រាក់ គង់
* លោកស្រី ជា ថារី ព្រមទាំងបុត្រ និងចៅ
* លោកជំទាវ ជា ថារិន និងឯកឧត្តម អ៊ុក សុខឃុន ព្រមទាំងបុត្រ និងចៅ
* លោក ជា មួយត្រាំង និងលោកស្រី សុទ្ធ ម៉ារី ព្រមទាំងបុត្រ៕