ស្រឡាញ់ជីវិតអ្នក កុំប្រើប្រាស់គ្រឿងញៀន! មនុស្ស៦នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿង នៅថ្ងៃទី១៧ ខែសីហា
18-08-2016 09:26
(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៦នាក់ និងដកហូតមេតំហ្វេតាមីន (ice) ៥.៩៥ក្រាម, ៥កញ្ចប់ធំ និង៣៩កញ្ចប់តូច។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ នគរបាលកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, មណ្ឌលគីរី បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់ និងបន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕