(ប៉ាឡេស្ទីន)៖ ការវាយប្រហារស៊ីសាច់ហុតឈាមគ្នា ក្នុងតំបន់ហ្គាហ្សាបន្តប្រព្រឹត្តទៅក្នុងថ្ងៃទី៣៣នៃសង្គ្រាម អ៊ីស្រាអែលនិងប៉ាឡេស្ទីន។ នៅជាមួយគ្នានេះ ក្រុមសកម្មជនអ៊ីស្លាមពីក្រៅប្រទេស បានធ្វើ សកម្មភាពរបស់ខ្លួនជាច្រើនផងដែរ ដោយការបាញ់ដ្រូននិងមីស៊ីលគ្រូសដាក់លើទឹកដីអ៊ីស្រា អែលប៉ុន្តែត្រូវបានកម្លាំងទាហានអាមេរិកប្រចាំនៅក្នុងសមុទ្ទធ្វើការបាញ់ទម្លាក់។ សេចក្តីរាយ ការណ៍ចុងក្រោយបានបង្ហាញថា ក្រុមហ៊ូទីនៃប្រទេសយេម៉ែនបានបាញ់ទម្លាក់ដ្រូនមួយគ្រឿង របស់សហរដ្ឋអាមេរិក ដែលបានបង្ខំឱ្យសហរដ្ឋអាមេរិកត្រូវប្រើប្រាស់យន្តហោះចម្បាំង F-15 ធ្វើការវាយប្រហារសងសឹកវិញ។

ក្រសួងការពារជាតិអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាស ដាក់ទៅលើឃ្លាំងអាវុធរបស់សត្រូវមួយកន្លែងនៅភាគខាងកើតប្រទេសស៊ីរី។ ឃ្លាំងអាវុធនោះ គឺជាឃ្លាំងដែលប្រើប្រាស់ដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។ ការវាយប្រហារនេះ គឺជាការសងសឹក ចំពោះការវាយប្រហារដែលកាន់តែបង្កើនឡើងរបស់ ក្រុមសកម្មជនឥស្លាមដាក់លើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ អស់រយៈពេលជាច្រើន សប្តាហ៍កន្លងមកនេះ។

មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារដែលបានធ្វើកាលពីថ្ងៃពុធទី៨វិច្ឆិកា បាន ធ្វើដោយយន្តហោះចម្បាំង F-15 របស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿង ដែលបានទម្លាក់គ្រាប់ បែកជាច្រើនដាក់ទៅលើកន្លែងឃ្លាំងរក្សាអាវុធក្នុងទីក្រុង Deir el-Zour ដែលគេស្គាល់ថាជាកន្លែងត្រូវបានប្រើប្រាស់ដោយក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា «ប្រធានាធិបតីអាមេរិក លោកមិនមានអាទិភាពអ្វីដែលខ្ពស់ជាងការរក្សាសុវត្ថិភាព របស់បុគ្គលិកអាមេរិកនោះទេ និងថាការលោកប្រធានាធិបតីចូបៃដិនបានបញ្ជាការធ្វើសកម្ម ភាពដោយផ្ទាល់នៅថ្ងៃទី៨វិច្ឆិកានោះ គឺដើម្បីបញ្ជាក់យ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិកនឹង ការពារខ្លួន, ការពារបុគ្គលិករប​ស់ខ្លួន និងការពារផលប្រយោជន៍របស់ខ្លួន»។
មន្ត្រីអាមេរិកបានបញ្ជាក់ថាការវាយប្រហារនេះ គឺក្នុងបំណង «បង្អាក់និងបន្ថយសមត្ថភាព របស់ក្រុមដែលទទួលខុសត្រូវផ្ទាល់លើការវាយប្រហារដា់លើកងកម្លាំងសហរដ្ឋអាមេរិកនៅ ក្នុងតំបន់»។ ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនេះ កើតឡើងទន្ទឹមនឹងក្តីបារម្ភ ខ្លាចក្រែងមានអំពើរាលដាលនៃសង្គ្រាមពីជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន ឈានចូលក្នុងតំបន់ ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកបាននិយាយអះអាងការពារវិញ ថាការវាយ ប្រហារតាមផ្លូវអាកាសរបស់ខ្លួននេះ មិនមានចេតនាចង់បង្កើនជម្លោះក្នុង តំបន់មជ្ឈិមបូព៌ា ឡើយ។

ការវាយប្រហារនេះ ត្រូវគេចាត់ទុកថាជាការសងសឹកមួយបន្ទាប់ពីដ្រូនយោធារបស់អាមេរិក មួយគ្រឿងត្រូវបានគេបាញ់ទម្លាក់នៅឆ្នេរសមុទ្រ នៃប្រទេសយេម៉ែនដោយកងកម្លាំងប្រដាប់អាវុធហ៊ូទី។ ដ្រូន MQ-9 Reaper ត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃពុធទី៨វិច្ឆិកា ក្នុងពេលកំពុងធ្វើប្រតិបត្តិការ នៅក្នុងដែនអាកាសនិងកំពុងស្ថិតនៅលើដែនទឹកអន្តរជាតិក្នុងតំបន់មជ្ឈិមបូព៌ា។ ការធ្វើសកម្មភាពបាញ់ទម្លាក់ដ្រូនអាមេរិកដោយក្រុមសកម្មជនឥស្លាមហ៊ូទី បានកើតឡើង ជាច្រើនសប្តាហ៍បន្ទាប់ពីនាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក USS Carney បានស្ទាក់ ចាប់មីស៊ីល និងស្ទាក់បាញ់ទម្លាក់ដ្រូនជាច្រើនដែលបាញ់ដោយក្រុមនេះ ខណៈដែលអាវុធ បាញ់និងបង្ហោះទាំងនេះកំពុងធ្វើដំណើរទៅភាគខាងជើងតាមបណ្តោយសមុទ្រក្រហម ដែល គេជឿថាជាការបាញ់សំដៅដាក់លើទឹកដីអ៊ីស្រាអែលក្នុងការជួយធ្វើអន្តរាគមន៍គាំទ្រក្រុម ហាម៉ាសប៉ាឡេស្ទីន ដែលកំពុងរងការវាយប្រហារខ្លាំងក្លាក្នុងតំបន់ហ្គាហ្សា។ កប៉ាល់ចម្បាំង អាមេរិកត្រូវគេរាយការណ៍ថា បានបាញ់ទម្លាក់មីស៊ីលគ្រូសចំនួន៤គ្រាប់និងដ្រូនរបស់ក្រុមហ៊ូធី ចំនួន១៥គ្រឿងក្នុងរយៈ ពេល៩ម៉ោង។

ការធ្វើសកម្មភាពរបស់ក្រុមសកម្មជនប្រយុទ្ធឥស្លាមជ្រកក្រោមស្លាបអ៊ីរ៉ង់ ដាក់លើទឹកដីអ៊ីស្រាអែលនេះ គឺជាការវាយប្រហារសងសឹកតបត ខណៈដែលក្រុមហាម៉ាសប៉ាឡេស្ទីនក្នុងតំបន់ ហ្គាហ្សាកំពុងរងនឹងការតាមសម្លាប់ផ្តាច់ពូជដោយក្រុមទាហានអ៊ីស្រាអែលក្រោយព្រឹត្តិការណ៍ បង្ហូរឈាមលើទឹកដីអ៊ីស្រាអែលថ្ងៃទី៧តុលាឆ្នាំ២០២៣នោះមក។

ក្រុមមន្ត្រីអាមេរិកបាននិយាយថា មូលដ្ឋានទ័ពអាមេរិកនិងមូលដ្ឋាននៃក្រុមចម្រុះ ស្ថិតនៅលើ ទឹកដីប្រទេសអ៊ីរ៉ាក់និងស៊ីរី បានរងការវាយប្រហារពីក្រុមប្រយុទ្ធឥស្លាមជ្រកក្រោមស្លាបរបស់អ៊ីរ៉ង់នោះ មានយ៉ាងហោច៤០ដងរួចមកហើយចាប់តាំងពីថ្ងៃទី១៧ខែតុលា ដែលបណ្តាលឱ្យ ទាហានអាមេរិកយ៉ាងហោច៤៥នាក់រង របួសខួរក្បាលនិងរងរបួសផ្សេងៗដែលក្រសួងការពារ ជាតិអាមេរិកបានអះអាងថាសុទ្ធតែជាការរងរបួសតិចតួច។

សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៦តុលា បានធ្វើការសងសឹកដាក់លើក្រុមហ៊ូទីនេះម្តងរួចទៅ ហើយដោយការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសស៊ីរី ដាក់ទៅលើហេដ្ឋារចនា សម្ព័ន្ធដែលប្រើប្រាស់ ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមនិងក្រុមភ្នាក់ងាររបស់ក្រុមហ៊ូធីនៅទីនោះ។ ការវាយប្រហារដែលធ្វើឡើងដោយយន្តហោះចម្បាំង F-15 និងយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងនាពេលនោះ បានបាញ់ដាក់លើគោលដៅទុកអាវុធនិងគ្រាប់រំសេវរបស់ក្រុម ហ៊ូទី ដែលស្ថិតនៅក្នុងទីក្រុង Abu Kamal ក្បែរព្រំដែនរវាងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បន្ទាប់ពីការវាយប្រហារសងសឹកកាលពីខែ មុនក្នុងប្រទេសស៊ីរីនោះរួចមក បានចេញការព្រមានយ៉ាងខ្លាំងដល់រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ ។ លោក Lloyd Austin បាននិយាយថា អ៊ីរ៉ង់ចង់បិទបាំងអំពើពាក់ព័ន្ធរបស់ខ្លួន ហើយបានបដិ សេធនូវតួនាទីរបស់ខ្លួនក្នុងការវាយប្រហារទាំងនេះដាក់មកលើកងកម្លាំងរបស់អាមេរិក។
រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនោះបានព្រមានថា «យើងនឹងមិនអនុញ្ញាតឱ្យពួកគេធ្វើយ៉ាង ដូច្នោះបានឡើយ»។ រដ្ឋមន្ត្រីការពារជាតិអាមេរិកដដែលនៅបាននិយាយព្រមានទៀតថា សហរដ្ឋអាមេរិក នឹងមានការវាយប្រហារបន្ថែមទៀត ប្រសិនបើការវាយប្រហារដោយពួកតំណាងរបស់អ៊ីរ៉ង់នៅតែបន្តនោះ។

ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធទី៨វិច្ឆិកាគឺជាការវាយប្រ ហារលើកទី២ហើយបន្ទាប់ពីសម្តីព្រមានរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនោះរួចមក។ សហ រដ្ឋអាមេរិកបាននិយាយថាគេគ្មានចេតនានឹងពង្រីកសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាឡើយ ប៉ុន្តែ បានប្តេជ្ញាថានឹងប្រើវិធីវាយប្រហារការពារខ្លួនបកសងទៅសត្រូវវិញ បើសិនជាក្រុមសកម្មជន ប្រយុទ្ធឥស្លាមជ្រកក្រោមស្លាបរបស់អ៊ីរ៉ង់ ធ្វើទុក្ខបុកម្នេញដាក់លើទីតាំងនិងបុគ្គលិកយោធា អាមេរិកក្នុងតំបន់ ឬការវាយប្រហាររបស់ក្រុមទាំងនេះប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល។

នៅក្នុ្ងងតំបន់ហ្គាហ្សានោះវិញ, ពលរដ្ឋប៉ាឡេស្ទីនច្រើនសិបនាក់ទៀតត្រូវទីភ្នាក់ងារសារព័ត៌មាន Aljazeera រាយការណ៍វេលា២៤ម៉ោងចុងក្រោយនេះបញ្ជាក់ថា បានបាត់បង់ជីវិតនៅក្នុង ជំរំជនភៀសខ្លួន Jabalia នាភាគខាងជើងនិងក្នុងក្រុង Sabra ក្នុងភាគខាងលិចហ្គាហ្សា។ តួ លេខស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សាបានកើនឡើងដល់១ម៉ឺន ៦៥៩នាក់ហើយគិតត្រឹមថ្ងៃទី៩វិច្ឆិកា ដែលសង្គ្រាមបានឈានចូលដល់ទី៣៣ថ្ងៃរួចមកនេះ ក្នុងនោះមានជាង៤ពាន់៣០០នាក់ដែលជាកុមារ។ ទាហានអ៊ីស្រាអែលត្រូវគេរាយការណ៍ថា បានស្លាប់ចំនួនជាង៣០នាក់ផងដែរ ចាប់តាំងពីមានប្រតិបត្តិការថ្មើរជើងចូលលុកលុយតំបន់ ហ្គាហ្សានោះមក។

អ៊ីស្រាអែលបានរាយការណ៍ថាការប្រយុទ្ធក្នុងតំបន់ Jabalia បានបន្តពេញមួយយប់ ដោយ ទាហានរបស់ខ្លួនបានចូលគ្រប់គ្រងទីកន្លែងមួយរបស់ក្រុមហាម៉ាស។ ទាហានអ៊ីស្រាអែល បាននិយាយទៀតថាក្នុងការវាយប្រហាររយៈពេល១០ម៉ោង កងកម្លាំងអ៊ីស្រាអែលបានសម្លាប់យុទ្ធជនតស៊ូហាម៉ាស,​រឹបអូសបានអាវុធនិងបានរកឃើញរូងក្រោមដីមួយចំនួនទៀត ក្នុងនោះរួមមានក្រោមដីមួយក្បែរសាលារៀនថែមទៀត។ សេចក្តីរាយការណ៍បានបង្ហាញថាក្រុមហាម៉ាសបានអំពាវនាវរកការជួយពីភាគីប្រយុទ្ធឥ ស្លាមដទៃទៀត ដើម្បីជួយពួកគេក្នុងបុព្វហេតុធ្វើសង្គ្រាមដែលកំពុងឆាបឆេះសន្ធោសន្ធៅនេះ។

ក្រុមហាម៉ាស បានបង្ហោះរួបភាពការប្រយុទ្ធរបស់ពួកគេក្នុងតំបន់ហ្គាហ្សាដោយបញ្ជាក់ថា ការ វាយទប់ទល់របស់ពួកគេជាមួយនឹងទាហានអ៊ីស្រាអែលបានធ្វើនាតំបន់ភាគខាងជើងនិងតំបន់ ភាគត្បូង។ រួបភាពវីដេអូរបស់ក្រុមហាម៉ាសបង្ហោះកាលពីថ្ងៃទី៨វិច្ឆិកា បានបង្ហាញរូបភាពយុទ្ធ ជនហាម៉ាសបានពួនស្ទាក់ចាំបាញ់រថក្រោះនិងយានយន្តយោធារបស់អ៊ីស្រាអែល។ ទាហាន អ៊ីស្រាអែលត្រូវគេរាយការណ៍ថាបានចូលមកដល់ក្នុងក្រុងហ្គាហ្សាហើយៗការប្រយុទ្ធគ្នាកំពុងតែបន្ត។

អ្នកនាំពាក្យកងទ័ពក្រុមហាម៉ាស លោកAbu Obaida បាននិយាយថា «ដោយមានការជួយ ពីព្រះជាម្ចាស់ យើងបានកត់ត្រានូវការកម្ទេចធ្វើឡើងដោយកងកម្លាំង ប្រយុទ្ធរបស់យើងលើ យានយន្តយោធា១៣៦គ្រឿង ដោយយានយន្តទាំងនោះមិនអាចប្រតិ បត្តិការបានឡើយ ចាប់ តាំងពីមានការបើក យុទ្ធនាការថ្មើរជើងរបស់អ៊ីស្រាអែលចូលក្នុងតំបន់ ហ្គាហ្សានោះមក»។

សេចក្តីរាយការណ៍បង្ហាញថា បើទោះបីជាមានការប្រយុទ្ធប្តូរផ្តាច់របស់ក្រុមហាម៉ាសរារាំងទប់ ទល់មិនឱ្យសត្រូវចូលលុកលុយក៏ដោយ, កងកម្លាំងរបស់ទាហានអ៊ីស្រាអែលត្រូវគេឃើញ បានបន្តដណ្តើមយកទីតាំងរបស់ក្រុមហាម៉ាសបន្តិចម្តងៗនៅក្នុងក្រុង។

នៅជាមួយគ្នានេះដែរ សេចក្តីរាយការណ៍បានបង្ហាញនូវសម្តីលើកឡើងផ្សេងគ្នារបស់នាយក រដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេថាន់យ៉ាហូ និងអ្នកនាំពាក្យកងទ័ពក្រុមហាម៉ាសនៃកងពល Al Qassam Brigades ឈ្មោះ Abu Obaida ជុំវិញបំណងដែលគេចង់បានពាក់ពន្ធនឹងការបញ្ឈប់ បាញ់គ្នានោះថែមទៀត។

នាយក រដ្ឋមន្ត្រីអ៊ីស្រា អែលលោក ណេថាន់យ៉ាហូ បានទាត់ចោលនូវពាក្យចចាមអារ៉ាមជា ច្រើនដែលចេះតែនិយាយគ្មានការពិតអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយនឹងក្រុមហាម៉ាស។ លោកណេថាន់យ៉ាហ៊ូ បានថ្លែងបញ្ជាក់ថាគឺមានតែការដោះលែងចំណាប់ខ្មាំងសិនទេដែល នឹងអាចនាំឱ្យកិច្ចព្រមព្រៀងឈប់បាញ់គ្នា។

លោកណេថាន់យ៉ាហ៊ូបានបញ្ជាក់ថា ខ្ញុំសូមបញ្ជាក់តបទៅវិញជុំវិញពាក្យចចាមអារ៉ាមជាច្រើន ដែលបានឮពីរាល់មជ្ឈដ្ឋាននានា។ សូមបញ្ជាក់ចំណុចមួយឱ្យបានច្បាស់លាស់នោះគឺនឹងមិន មានការឈប់បាញ់គ្នាទេបើគ្មានការដោះលែងចំណាប់ខ្មាំង។ លោកណេថាន់យ៉ាហ៊ូបញ្ជាក់ថា សម្តីដែលនិយាយក្រៅពីនេះ គឺជាសម្តីកុហកមិនពិតឡើយ។
ប៉ុន្តែអ្នកនាំពាក្យកងទ័ពក្រុមហាម៉ាសAbu Obaida បានថ្លែងថាបើចង់មានការដោះលែងចំណាប់ខ្មាំង គឺអ៊ីស្រាអែលត្រូវដោះលែងអ្នកទោសសិន។

អ្នកនាំពាក្យកងទ័ពក្រុមហាម៉ាសរូបនេះបាននិយាយទៀតថា «បញ្ហាចំណាប់ខ្មាំង កំពុងស្ថិតក្នុងការពិចារណាតាមរយៈការប្រយុទ្ធនីមួយៗ។ យើងសូមបញ្ជាក់ថាដំណោះ ស្រាយដ៏ច្បាស់តែមួយគត់ចំពោះបញ្ហានេះ គឺតាមរយៈកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស ដោយ ការធ្វើទាំងអស់ឬធ្វើជាផ្នែករបស់វា»៕

រូបភាពពី AFP