(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកឧត្តមសេនីយ៍ឯក ដោក សុផា ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ ជំនួសនាយឧត្តមសេនីយ៍ ជា តារា ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងការពារជាតិ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមជម្រាបថា មុនការទទួលបានការតែងតាំងនេះ លោកឧត្តមសេនីយ៍ឯក ដោក សុផា មានតួនាទីជាសាកលវិទ្យាធិការរង និងជានាយកមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា នៃសាកលវិទ្យាល័យការពារជាតិ៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖