លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ផ្តល់ថវិកា២លានរៀល ជូនបុណ្យសពពលរដ្ឋក្រីក្រម្នាក់ នៅខេត្តព្រះសីហនុ
17-08-2016 21:44
(ព្រះសីហនុ)៖ ដោយមើលឃើញពីជីវភាពក្រីក្រ សម្រាប់ប្រជាពលរដ្ឋមួយគ្រួសារ រស់នៅភូមិត្រពាំងគារ ឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយដែលត្រូវចំណាយលុយកាក់ ដើម្បីរៀបចំពិធីបុណ្យសមាជិកនោះ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានចាត់ចែងឲ្យក្រុមការងារយកថវិកា ចំនួន២លានរៀល សម្រាប់ចូលរួមពិធីបុណ្យសព។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក៏ធ្លាប់បានផ្តល់ថវិកាចំនួន ២០០០០០០រៀល (២លានរៀល) ដល់លោក ខៀវ សាមុត ដែលមានជំងឺជាទម្ងន់ផងដែរ ប៉ុន្តែគួឲ្យសោកស្តាយ លោកបានទទួលមរណភាពនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។
សកម្មភាពទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រតាមមូលដ្ឋាន៕