(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៨ ខែវិ​​ច្ឆិកា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣១១,៣៧៣នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០១,៩៨៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៧៩៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,៦០៦នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៧,១៦៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១៣,៨១៤នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៦២,៨៣៧នាក់, ដូសទី៤ចំនួន ៥,៣៨៦,៨២៧នាក់, ដូសទី៥ចំនួន ២,០៦៥,៦៩២នាក់ និងដូសទី៦ចំនួន ៥៦២,៧២៤នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕