(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី៨ វិច្ឆិកា ២០២៣ នៅទីលានព្រះបរមរូបនិងវិមានឯករាជ្យ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា បានដឹកនាំប្រតិភូ វេទិកាសន្តិភាពកម្ពុជា រួមមាន សមាជិកក្រុមប្រឹក្សាភិបាក និងសមាជិកប្រតិបត្តិរាជធានី-ខេត្ត ដើម្បីដាក់កម្រងផ្កានៅ វិមានឯករាជ្យ និងនៅស្តូបព្រះបរមរូប ព្រះបរមរនកោដ្ឋ គម្រប់ខួបលើកទី ៧០ នៃថ្ងៃបុណ្យឯករាជ្យ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣ ដើម្បីរំលឹកដល់ព្រះរាជបូនីយកិច្ចរបស់ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យសម្រាប់កម្ពុជា ពីសំណាក់អាណានិគមបារាំង… ។

លោក សួន សេរីរដ្ឋា បានលើកឡើងថា កូនចៅ ចៅទួត នៅចងចាំជានិច្ចនូវស្នាព្រហស្ប៍របស់ព្រះកូណា អតីតៈព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ! ជាមួយគ្នានេះ ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ក៏គោរពដឹងគុណជានិច្ច ចំពោះ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ដែល សម្តេចតេជោ បាននាំយកនូវសន្តិភាព ពិតប្រាកដជូនជាតិ និងមាតុភូមិកម្ពុជា ឲ្យរស់នៅបានសុខដុមនីយកម្មជាតិ សាសនា តាំងពីក្រោយថ្ងៃទី ២៩ ធ្នូ ១៩៩៨ រហូតមកទល់ពេលនេះ ។

លោកបានបន្តថា ជាការពិត ព្រះរាជាណាចក្រកម្ពុជាយើង ដើម្បីអភិរឌ្ឍន៍ប្រទេសឲ្យរីកចម្រើនរុងរឿង ទាន់ប្រទេសនានាលើសាកលលោកគឺយើង ត្រូវការដោយខ្វះពុំបាននោះគឺ «ឯករាជ្យ» និង «សន្តិភាព» ដែលជាស្នាព្រហស្ថព្រះបរមរតនកោដ្ឋ និងជាស្នាដៃរបស់ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ៕