(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណៈប្រតិភូទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ហើយបន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងបន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរព្រះវិញ្ញាណក្ខន្ធ នៅសិលាចារឹកព្រះរាជបណ្តាំ នៅសួនព្រះបរមរតនកោដ្ឋ ខាងមុខព្រះបរមរាជវាំង ៕