(ភ្នំពេញ)៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបិទមន្ទីរសម្រាកព្យាបាល វេជ្ជសាស្រ្តសហគមន៍ថែទាំសុខភាព ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៣៣ ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសេចក្តីប្រកាសខាងលើរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងទៀត មូលហេតុដែលឈានទៅដល់ការបិទ ដោយសារមន្ទីរសម្រាកព្យាបាលខាងលើនេះ ពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល៕