(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ នាយិកា​ខុទ្ទកាល័យ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន បានផ្ញើសារលិខិតអបអរសាទរជូន​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសទទួលបានពានកិត្តិយស ថ្នាក់មាសរបស់ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រកាសនីយបត្រថ្នាក់សកលរបស់ OBPS សមាគមពិភពលោកនៃចលនាកាយឫទ្ធិនារី ដែលនេះជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រ នៃចលនាកាយឫទ្ធិនារីកម្ពុជា។

ក្នុងសារលិខិតអបអរសាទរនោះ​ មានខ្លឹមសារថា «ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ធ្វើឱ្យសមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបាននូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជន កម្ពុជា ដែលបានបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតសម្រាប់មហាគ្រួសារនៃចលនាកាយឫទ្ធិកម្ពុជា និងបានលើកកម្ពស់កិត្យានុភាព ជាតិ មាតុភូមិលើឆាកអន្តរជាតិ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយថែរក្សា ប្រោះព្រំប្រសិទ្ធពរជ័យគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត និងសហការីទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតអបអរសាទររបស់លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ ផ្ញើជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត​៖