(ភ្នំពេញ)៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដោយមានការចូលរួមពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) តំណាងអង្គភាពគ្រប់គ្រងគម្រោង និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយផ្តោតសំខាន់ចំណុចមួយចំនួនដូចជា៖ វឌ្ឍនភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈមនានានៃគម្រោង និងសំណូមពរ យោបល់ពីដៃគូអភិវឌ្ឍន៍ ដើម្បីឆ្លើយតបនឹងស្ថានភាពនៃការអនុវត្តកម្មវិធីរបស់គម្រោង៕