(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀន១ករណី ដែលបានប្រព្រឹត្ដនៅគោលដៅចំនួន៥ ក្នុងសង្កាត់លេខ២ សង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

វត្ថុតាងដកហូតបានរួមមាន៖ សារធាតុញៀនសរុបទម្ងន់ ៥៩៦.៦៧ក្រាម (ទម្ងន់សុទ្ធ) ទូរស័ព្ទដៃចំនួន ១៩គ្រឿង ថេបផ្លេតចំនួន ០១គ្រឿង ម៉ូតូចំនួន ០១គ្រឿង ឧបករណ៍ចាក់ភ្លេងចំនួន ០២គ្រឿង ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០៩ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕