(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងរៀបចំដែនដីកំពុងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ខណៈបច្ចុប្បន្នចែកបាន២លានក្បាលដី និងនៅសល់៥លានក្បាលដីទៀត

២៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញផែនការមេអភិវឌ្ឍន៍ខេត្តជាប់សមុទ្រ ពិសេសខេត្តព្រះសីហនុ ដែលមានសក្ដានុពលខ្លាំងសម្រាប់ជាតិ

៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីទាក់ទាញទេសចរណ៍ និងការវិនិយោគនៅខេត្តព្រះសីហនុ ត្រូវភ្ជាប់ជើងហោះហើរជាមួយតំបន់ទេសចរណ៍ល្បីៗ និងពង្រឹងសន្តិសុខ, ភូមិសាស្ត្រខេត្តនេះ ប្រៀបដូចជាគ្រាប់ពេជ្រ

៤៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សាទរ និងរីករាយចំពោះការចាប់ផ្តើមដំណើរការ ការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ ដំណាក់កាលទី១ មុនដាច់ឆ្នាំ២០២៣

៥៖ សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា ពេលសម្តេចចាប់កំណើតក្នុងផ្ទៃបាន៧ខែ ត្រូវជាប់នៅកន្លែងឃុំឃាំងជាមួយម្តាយ, ខណៈពេលនៅពេលកើត មានជំងឺក្តៅខ្លួនខ្លាំងរហូតពេទ្យណែនាំឲ្យម្តាយត្រៀមចិត្ត

៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំផ្លូវដែក អាចឲ្យរត់បានល្បឿន ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង

៧៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ វិនិយោគិនចិន ដែលបានជួយពន្យល់ និងបំភ្លឺ លុបបំបាត់ការព្រួយបារម្ភ ដែលកើតឡើងដោយសាររឿង «No More Bet»

៨៖ តាំងពីក្លាយជានាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ស្គាល់តែបន្ទប់គេង ការិយាល័យធ្វើការ ឯកសារ ផ្លូវទៅធ្វើការ និងធ្វើការ ខណៈកម្មវិធីផ្សេងៗ លែងត្រូវបានគេអញ្ជើញហើយ

៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋទៅបំពាក់ឧបករណ៍ ETC-OBU សម្រាប់ធ្វើដំណើរលើផ្លូវល្បឿនលឿនងាយស្រួល ខណៈក្រុមហ៊ុនបន្តពន្យារពេលមិនយកថ្លៃ

- ព័ត៌មាន Fresh News Plus

១៖ គម្រោង Apple Car ត្រូវបានពន្យារពេលជាបន្តបន្ទាប់ ខណៈគម្រោងមួយនេះនៅមិនប្រាកដច្បាស់ថាជាអ្វី

២៖ Elon Musk ប្រាប់ថា អ្នកប្រើប្រាស់ X នឹងអាចចូលប្រើមុខងារ AI សម្រាប់ស្វែងរកមាតិកាជាច្រើន


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)