(ភ្នំពេញ)៖ គណបក្សចលនាប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការមួយ ថ្កោលទោសយ៉ាងខ្លាំងចំពោះ ក្រុមប្រឆាំងនៅក្រៅប្រទេស និងក្រុមអង្គការសង្គមស៊ីវិលមួយក្ដាប់តូច ដែលបានផ្ដល់បទសម្ភាសតាមរយៈវិទ្យុអាស៊ីសេរី (RFA) ញុះញង់ លាបពណ៌បំភ្លការពិត ទម្លាក់កំហុសដោយចេតនាមកលើ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថាការតែងតាំងសមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាការគ្មានប្រយោជន៍ និងបានថា ការបន្តអាណត្តិ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នោះជាការចំណាយថវិកាជាតិខ្ជះខ្ជាយឥតប្រយោជន៍។

គណបក្សខាងលើ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចាត់ទុកថា ការចោទប្រកាន់ខាងលើនេះ គឺគ្មានការពិតទាំងស្រុង ព្រោះការចូលរួមក្នុងយន្តការ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាគោលការណ៍ស្ម័គ្រចិត្ត និងជាសិទ្ធិសេរីភាពកើតចេញពីការសម្រេចចិត្តដោយគ្មានការបង្ខិតបង្ខំនោះឡើយ។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សនេះ បានប្តេជ្ញារួមគ្នាជាមួយបក្សដទៃទៀត ទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយម ចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា និងសុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដេកចាំស៊ីប្រាក់ខែបរទេស យកលុយបរទេស ដែលនឹងកំពុងធ្វើសកម្មភាពនយោបាយទុច្ចរិត ញុះញង់លាបពណ៌ឱ្យខ្មែរ បែកបាក់ សាមគ្គីផ្ទៃក្នុងជាតិ ឆ្លៀតបម្រើនយោបាយឱ្យបរទេស ក្នុងគោលដៅដណ្តើមអំណាចតាមរូបភាពដោយខុសច្បាប់ ដែលត្រូវយក ផ្តន្ទាទោសដោយគ្មានការលើកលែង៕

ក្រោមនេះគឺជាសេចក្តីថ្លែងការណ៍ថ្កោលទោស៖