(កំពង់ចាម)៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានានាំប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យវឌ្ឍនភាពសំណង់អគារថ្មី របស់រដ្ឋបាលខេត្តកំពង់ចាម នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម។

មន្រ្តីបានឱ្យដឹងថា ការជួបពិភាក្សារវាងលោកអភិបាលខេត្ត និងប្រតិភូ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺពិភាក្សាលម្អិត ទៅលើការរៀបចំរចនាបទ និងសោភ័ណភាព នៅខាងក្នុង នៃអាគាររដ្ឋបាលខេត្ត ដែលកំពុងសាងសង់។

មន្ត្រីដដែលបានបញ្ជាក់ថា សំណង់ថ្មីរបស់រដ្ឋបាលខេត្តកំពង់ចាម គឺមានទំហំ ៣,៥០០ ម៉ែត្រការ៉េ កម្ពស់៣ជាន់។ បច្ចុប្បន្នសំណង់នេះសាងសង់សម្រេចលទ្ធផលបាន៦០%។ ហើយសំណង់នេះដែរគ្រោងសាងសង់ បញ្ចប់ជាស្ថាពរ នៅខែមេសា ឆ្នាំ២០២៤៕