ទីស្តីការគណៈរដ្ឋមន្រ្តី ជូនដំណឹងជាផ្លូវការ៖ «ប្រគល់ដីឃ្លាំងមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ជូនប្រជាពលរដ្ឋ៣១គ្រួសារ»
17-08-2016 16:50
(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលតាមរយៈ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹង ជូនលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច, រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងអភិបាលខេត្តតាកែវ ដោយសម្រេចប្រគល់ដីឃ្លាំងមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ជូនប្រជាពលរដ្ឋ៣១គ្រួសារ។
នៅក្នុងសេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា ការសម្រេចចេញសេចក្តីជូនដំណឹង ប្រគល់ដីនេះធ្វើឡើង តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ នៅសាលាខេត្តតាកែវនោះ។
រាជរដ្ឋាភិបាលបានសម្រេចដូចខាងក្រោម៖
១៖ ប្រគល់ដីឃ្លាំងមន្តីរពាណិជ្ជកម្ម ខេត្តតាកែវ ជូនប្រជាពលរដ្ឋចំនួន៣១គ្រួសារ ដែលបានរស់នៅកន្លងមក និងចេញប័ណ្ណកម្មសិទ្ធិជូនគាត់
២៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវលប់ដីឃ្លាំងមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវចេញពីបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋ៕