(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតជូនពរចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧៨ឆ្នាំឈានចូល៧៩ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន បានរំឭកនូវកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចពិជ័យសេនា ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ប្រកបដោយឆន្ទៈស្នេហាជាតិដ៏មុះមុត ក្នុងការរួមចំណែកសង្គ្រោះប្រទេសជាតិ និងប្រជាជនកម្ពុជាឱ្យចាកផុតពីភ្លក់ភ្លើងសង្គ្រាមនៃរបបប្រល័យពូជសាសន៍ និងបានអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ព្រមទាំងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕

ខាងក្រោមនេះជាខ្លឹមសារលម្អិតក្នុងសារលិខិតជូនពររបស់សម្ដេចតេជោ ហ៊ុន សែន ជូនចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់៖