(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យយកចិត្តទុកដាក់ធ្វើផ្លូវនៅតាមឃុំឲ្យបានស្អាត មុននឹងចង់បង្កើតសួនច្បារ នៅក្នុងខេត្ត

២៖ ចិន ជំរុញឱ្យមីយ៉ាន់ម៉ា ផ្ដល់ការសហការ ដើម្បីរក្សាស្ថិរភាពនៅតាមតំបន់ព្រំដែន

៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍ ៦ចំណុច សម្រាប់ក្រសួងមហាផ្ទៃអនុវត្ត ដើម្បីបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់

៤៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នឹងបង្កើតក្រុមការងារទប់ទល់ ការគំរាមកំហែងព័ត៌មានវិទ្យាពីកូរ៉េខាងជើង

៥៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំថ្នាលឌីជីថល មិនមែនដើម្បីក្រសួងស្ថាប័ន យកសិទ្ធិមកក្តោបនៅខាងលើទេ ប៉ុន្តែការបំពាក់ទំនើបកម្មបម្រើដល់ការធ្វើវិមជ្ឈការ

៦៖ លោក Blinken ធ្វើទស្សនកិច្ចនៅអ៉ីរ៉ាក់ ដើម្បីទប់ស្កាត់កុំឱ្យសង្រ្គាមធ្លាយចេញពីហ្កាហ្សា

៧៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រើប្រាស់មន្ត្រី ត្រូវតែដាក់ឱ្យចំគោលដៅនឹងទទួលបានប្រសិទ្ធភាពការងារ

៨៖ ស្ទង់មតិ៖ លោក ត្រាំ នាំមុខលោក បៃដិន ក្នុងរដ្ឋសំខាន់ៗ ដែលអាចកំណត់អ្នកឈ្នះ សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤

៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួង-ស្ថាប័ន ចូលរួមពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ

១០៖ លោក ហ្សេលេនស្គី ថាមិនទាន់ត្រៀមខ្លួនសម្រាប់កិច្ចចរចានោះទេ រហូតទាល់តែរុស្ស៉ីដកទ័ព

១១៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹកមន្ដ្រីរាជការក្រសួងមហាផ្ទៃទាំងអស់ ត្រូវមានមនសិការបម្រើជាតិ និងប្រជាពលរដ្ឋ មិនគិតពីឧបសគ្គ

១២៖ លោក Netanyahu ៖ នឹងមិនមានឡើយបទឈប់បាញ់ រហូតទាល់តែចំណាប់ខ្មាំងទាំងអស់មានសេរីភាព

១៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ជាការផ្តល់អំណាចឱ្យមន្ត្រីថ្នាក់ក្រោមជាតិ មានសិទ្ធិសម្រេចលើការងារទាំងឡាយ

១៤៖ ទស្សនាវដ្តី Newsweek៖ គ្រាប់បែកនុយក្លេអ៊ែរថ្មីរបស់សហរដ្ឋអាមេរិក នឹងអាចសម្លាប់ជាង ៣០០,០០០នាក់ នៅទីក្រុងម៉ូស្គូ

១៥៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកអគារថ្មីក្រសួងមហាផ្ទៃ ជាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង និងការគាំទ្រពេញទំហឹងរបស់សម្តេចតេជោ ហ៊ុន សែន

១៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍គន្លឹះចំនួន ៥ ជូនថ្នាក់ដឹកនាំរាជធានី-ខេត្ត ពង្រឹងប្រសិទ្ធភាពអភិបាលកិច្ច

- ព័ត៌មាន Fresh News Plus

១៖ iPhone 17 នឹងផលិតផ្តាច់មុខក្នុងប្រទេសឥណ្ឌា

២៖ Djokovic ឈ្នះពានក្នុងកម្រិត Masters លើកទី៤០ ក្រោយផ្តួល Dimitrov ត្រឹម ២សិតប៉ុណ្ណោះ

៣៖ Max បង្កើតកំណត់ត្រាឈ្នះ ១៧កម្មវិធីក្នុង ១រដូវកាលប្រណាំង Formula 1 នាមជាម្ចាស់ជើងឯកពិភពលោក

៤៖ Real ខកខានឡើងកំពូលតារាង La Liga ស្របពេល Bellingham មានរបួសស្មានៃជំនួបទល់នឹង Rayo

៥៖ តារាកូរ៉េ G-Dragon ផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយជាលើកដំបូង ចាប់តាំងពីមានការចោទប្រកាន់ប្រើ គ្រឿងញៀន

៦៖ Diaz រកគ្រាប់តាមស្មើឲ្យ Liverpool ទល់នឹង Luton គិតចាប់តាំងក្រុមគ្រួសារត្រូវបានចាប់ជំរិត

៧៖ នាយឧត្តមសេនីយ៍ សៅ សុខា ទម្លាយលិខិតរបស់ប្រធានសមាគមកីឡាបាល់ទាត់ជប៉ុន ពាក់ព័ន្ធករណីលោក Satoshi Siato អតីតនាយកប្រតិបត្តិ CPL

៨៖ Samsung ដាក់ពាក្យបណ្តឹងប្រឆាំងនឹង BOE ពីបទក្លែងបន្លំអាថ៌កំបាំងពាណិជ្ជកម្មរបស់ខ្លួន


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)