(ភ្នំពេញ)៖ លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូត្រឡប់មកមាតុភូមិវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ដោយនាំយកលទ្ធផលធំៗចំនួន៣ជូនជាតិ។
លោក ជា សុផារ៉ា បានដឹកនាំគណៈប្រតិភូធ្វើទស្សនៈកិច្ចរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែសីហានេះនៅប្រទេសកូរ៉េខាងត្បូង។
តាមសេចក្ដីប្រកាសរបស់ក្រសួង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ បានសម្រេចលទ្ធផលសំខាន់ៗចំនួន៣ជូនជាតិ។
សូមអានសេចក្តីប្រកាសព័ត៌មានលម្អិត ពីដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី ជា សុផារ៉ា ដូចខាងក្រោមនេះ៖