(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរបាយការណ៍បូកសរុបលទ្ធផលការងារ និងដំណើរការនៃការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សមាជិក សមាជិកាអនុគណៈកម្មការខ្លឹមសារ អនុគណៈកម្មការរៀបចំពិធីនិងឯកសារ អនុគណៈកម្មការពិធីការនិងបដិសណ្ឋារកិច្ច។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើឱ្យដំណើរការនៃពិធីបើក និងពិធីបិទអង្គសន្និបាតរបស់ក្រសួងអភិវឌ្ឍន៍ជនបទប្រព្រឹត្ដទៅមានភាពរលូន និងប្រកបដោយភាពជោគជ័យ។

សូមបញ្ជាក់ថា អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ៕