(ក្រចេះ)៖ អង្គកឋិនសាមគ្គីមួយ ត្រូវបានប្រារព្ធធ្វើឡើងនៅទីអារាមវត្ត បទុមរាជា ដីដុះ ដែលផ្តួចផ្តើមឡើងដោយលោកឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមេបញ្ជាការរង កងទ័ពជើងអាកាស និងលោកស្រី ឈុន ផាណ្ណា ព្រមទាំងនាយទាហាន និងក្រុមគ្រួសារ រួមជាមួយព្រសង្ឃ គណៈកម្មាធិការអាចារ្យវត្ត អាជ្ញាធរខេត្តក្រចេះ អាជ្ញាធរស្រុកព្រែកប្រសព្វ រួមជាមួយប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត យ៉ាងច្រើនកុះករ ដើម្បីធ្វើអង្គកឋិនសាមគ្គី នៅវត្តបទុមរាជា ដីដុះ ស្ថិតក្នុងឃុំព្រែកប្រសព្វ ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារថ្មី ដែលព្រះវិហាចាស់មានលក្ខណតូចចង្អៀត និងមានភាពចាស់ទ្រុតទ្រោម ពិបាកក្នុងពិធីធ្វើបុណ្យទានផ្សេងៗ។

អង្គកឋិនមហាសាមគ្គី នៅវត្ត បទុមរាជា (ហៅវត្តដីដុះ) ស្ថិតក្នុងឃុំព្រែកប្រសព្វ ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ដែលដឹកនាំដោយលោកបណ្ឌិត ឈួន ថាវរិន្ទ និងលោកស្រី​ឈុន ផាណ្ណា រួមជាមួយ លោកស្រី បណ្ឌិត ហ៊ុន សេងនី និងសហការី រួមជាមួយលោក លោកស្រី​ ដែលអញ្ជើញមកពីរាជធានីភ្នំពេញ និងប្រជាពុទ្ធបរិស័ទ្ធមកពីទីជិតឆ្ងាយ ដោយនៅវេលារសៀត ថ្ងៃសៅរ៍ ថ្ងៃ ៦ រោជ ខែ អស្សុជ ឆ្នាំថោះ ត្រូវនឹងថ្ងៃទី ៤ ខែ វិច្ឆិកា បានប្រារព្ធពិធី ក្រុងពាលី ធ្វើបទនម្សការព្រះរតនត្រ័យ និងនិមន្តព្រះសង្ឃ សមាទានសីល ចំរើនព្រះបរិត និងនិមន្តធម្មកថិកសំដែងព្រះធ៌មទេសនា ស្តីពីការប្រារព្ធអង្គឋិនទាន ដើម្បីប្រមូលបច្ច័យមកកសាងព្រះវិហារថ្មី ក្នុងវត្ត បទុមរាជា ដីដុះ ដែលព្រះវិហាចាស់មានលក្ខណតូចចង្អៀត និងមានភាពចាស់ទ្រុតទ្រោម ទើបលោកបណ្ឌិត ឈួន ថាវរិន្ទ និងលោកស្រី បានផ្តួចផ្តើមកសាងព្រះថ្មីនេះ កសាងព្រះវិហារថ្មីឡើង ដើម្បីតម្កល់ទុកជាមរកប្រវត្តិសាស្រ្ត សម្រាប់ប្រជាពុទ្ធបរិស័ទ្ធគោរពប្រតិបត្តិទៅតាមតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរតរៀងទៅ។

អង្គកឋិនទាន គឺជាបុណ្យមួយដែលប្រជាពុទ្ធបរស័ទខ្មែរយើង បានប្រារព្ធធ្វើឡើងជារាងរាល់ឆ្នាំបន្ទាប់ពីបុណ្យចុលព្រះវស្សាផុតទៅ ដែលមានរយៈពេលធ្វើបុណ្យកឋិនទាននេះមានតែរយៈពេល ២៩ ដោយចាប់ពីថ្ងៃ ១ រោជ ខែ អស្សុជ ដល់ថ្ងៃទី ១៥ កើត ខែ កត្តិក ត្រូវនឹងថ្ងៃទី ២៧ ខែ វិច្ឆិកា។ ហើយក្នុងវត្តមួយ ទទួលបានតែអង្គឋិនមួយ ជាទានមានផលានិសង្សច្រើន ជាទីជ្រះថ្លានិងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងប្រារព្ធធ្វើងជារៀងរាល់ឆ្នាំ។

តាមរយៈកឋិនទានវត្តនីមួយៗ ក៏មានលទ្ធភាព អាចទទួលបាននូវសម្ភារៈ និងបច្ច័យ សម្រាប់បម្រើការកសាងទីសេនាសនៈនៅក្នុងវត្ត មានព្រះវិហារ កុដ សាលា និងជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចថែមទៀតផង។ ដើម្បីនាំមកនូវគ្រឿងទេយ្យទានជាអង្គឋិនមាន ស្បង់ ចីវរនិងសង្ឃដី ក្រៅពីនេះគឺជាបរិក្ខា របស់អង្គឋិនទាំងអស់ រួមនិងបច្ច័យជាច្រើនទៀត សម្រាប់នាំមកវេប្រគេនដល់ព្រះសង្ឃ ដែលគង្សចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមានីមួយៗ។

ព្រះចៅអធិការវត្ត បានមានសង្ឃដិការថា ទីអារាមនេះដោយបានផ្តួចផ្តើមកសាង លោកបណ្ឌិត ឈួន ថាវរិន្ទ និងលោកស្រី​ ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។ ដែលហូតមកដល់ពេលនេះ មានសមិទ្ធិផលជាច្រើន ដូចជាព្រះវិហាថ្មី ដែលបានផ្តួចផ្តើមកសាងលោកបណ្ឌិត និងលោកស្រី ដែលបច្ចុប្បន្ននេះ បានសម្រេចគ្រឹះនិងចាកខឿនជើងក្រោមបានប្រហែល៣០%ហើយ ព្រមទាំងសាលាបុណ្យ កុដិ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្នុងទីអារាមនេះ ក៏ដូចទីអារាមដ៏ទៃទៀង ក្នុងស្រុកព្រែកប្រសព្វយើងនេះ។

អង្គកឋិនទានសាមគ្គីនាឆ្នាំនេះ បានប្រព្រឹត្តិទៅស្រមពេលដែលព្រះរាជាណាចក្រកម្ពុជាមានស្ថេរភាព និងការអភិវឌ្ឍន៍ នៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អណត្តិទី៧ នៃរដ្ឋសភា ដែលបានបង្ហាញឲ្យឃើញមតិជាតិ អន្តរជាតិដឹងច្បាស់ពីព្រះរាណាចក្រកម្ពុជាមានស្ថេរភាពព្រមទាំងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអណាចក្រ។

បន្ទាប់មកលោកបណ្ឌិត ឈួន ថាវរិន្ទ និងលោកស្រី ឈុន ផាណ្ណា រួមជាមួយលោក លោកស្រី អញ្ជើញមកពីរាជធានីភ្នំពេញ និង អាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ប្រជាពលរដ្ឋ សិស្សានិសិស្ស បានធ្វើពិធីដង្ហែរអង្គឋិនទានប្រទាក់សិនព្រះវិហារចំនួនបីជុំ រួចវេប្រគេនព្រះសង្ឃដែលគង្សចាំព្រះវស្សាដែលមាន គ្រឿងទេយ្យទានជាអង្គឋិនមាន ស្បង់ ចីវរនិងសង្ឃដី ក្រៅពីនេះគឺជាបរិក្ខា របស់អង្គឋិនទាំងអស់ រួមនិងបច្ច័យ សង្កត់ ត្រៃយ៍ បានមកពីកម្លាំងសទ្ធាជ្រះថ្លារបស់លោក និងលោកស្រី រួមជាមួយប្រជាពុទ្ធបរិស័ទ្ធ មានសរុប ចំនួន ១៦៧ ៤៧០ ០០០រៀល ស្មើនឹង ៤១ ៨៦៧ ដុល្លារ ដើម្បី តម្កល់ទុកក្នុងទីអារាមសម្រាប់ព្រះសង្ឃ និងគណៈកម្មាធិការវត្ត កសាងលើវិស័យព្រះពុទ្ធសាសនាឲ្យមានការវិវត្តរីកចម្រើន។

ក្នុងឱកាសនេះដែរ លោក និងលោកស្រី បានប្រគេនបច្ច័យដល់ព្រះសង្ឃ ៦អង្គ និមន្តមកពី៦វត្ត ក្នុង១អង្គបច្ច័យ១០ម៉ឺនរៀល ជូនគណៈកម្មាការអាចារ្យវត្ត ថវិកា ៤០ ម៉ឺនរៀល ក្រុមឆៃយ៉ាំ ថវិកា ៣០ ម៉ឺនរៀល ក្រុមភ្លេងពិណពាទ្យថវិកា៣០ម៉ឺនរៀល ឧបត្ថម្ភសិស្សានុសិស្សចូលរួមថវិកា៤០ម៉ឺនរៀល ឧបត្ថមម្ភក្រុមទូក ង ថវិកា ២លាន ៥០ម៉ឺនរៀល និងកម្លាំការពារ២០ម៉ឺនរៀល៕