(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយគ្រោងនឹង ធ្វើការកាត់ភ្ជាប់បំពង់ ចែកចាយទឹកស្អាតថ្មីទំហំ ២២៥ មីល្លីម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលការអនុវត្តការងារ កាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ចាប់ពីក្រោយបន្ទាយទាហានភេវកម្ម ដល់ផ្លូវ៨CC ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មួយរយៈពេលខ្លីនៅយប់ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០១៦ ចាប់ពីម៉ោង ២១៖០០នាទីយប់ ដល់ម៉ោង០១៖០០នាទីយប់៕