(តាកែវ)៖ នៅថ្ងៃដំបូង នៃការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានបេក្ខជនអវត្តមាន ចំនួន ១៦៥នាក់ ស្រី ៦៩នាក់ ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្ត ០២នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គម ចំនួន ១៦៣នាក់។ នេះបើយោងតាមលោក ឡោ វិរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ។

បើតាមលោកប្រធានមន្ទីរអប់រំ ខេត្តតាកែវ ក្រៅពីបេក្ខជនអវត្តមាន ក៏បេក្ខជនមានបញ្ហាសុខភាព ចំនួន៧នាក់ផងដែរ ប៉ុន្តែពួកគេអាចដំណើរការប្រឡងបាន ដោយបានដាក់សេរ៉ូមប្រឡង នៅក្នុងថ្នាក់តែម្ដង ។

សូមជម្រាបថា តាមការបញ្ជាក់ថា នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងសរុបចំនួន ១៧មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ០៥មណ្ឌល ស្មើនឹង ១០៧បន្ទប់ និងថ្នាក់វិទ្យាសាស្រ្ត ១២មណ្ឌល ស្មើនឹងបន្ទប់ ៣០០បន្ទប់ និងមានបេក្ខជនសរុប ៩៩៩៩នាក់ និងស្រី ៥១៥៩នាក់ ដោយឡែកបេក្ខជន ចំណេះទូទៅសរុប ចំនួន ៨៥៣១នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១២៧២នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន ១៦១នាក់ និងបេក្ខជនស្វៃបំពេញវិជ្ជា ចំនួន ៣៥នាក់៕