Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ​ យាងត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយពីពិនិត្យព្រះរាជសុខភាពនៅប៉េកាំង

17-08-2016 16:03

(ភ្នំពេញ)៖ នៅម៉ោងជិត៤រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ​ បានយាងត្រឡប់មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីព្រះអង្គយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនទៀត បានទទួលព្រះរាជដំណើរព្រះអង្គទាំងពីរ។

សូមជំរាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំង និងបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសចិន៕