(ភ្នំពេញ)៖ នៅចំពោះមុខស្ថានភាពសង្គ្រាមថ្មី នៅអ៉ីស្រាអែល សហរដ្ឋអាមេរិក អាចកំពុងរកវិធីដើម្បីចាកចេញពីអ៊ុយក្រែន ដែលខ្លួនជាអ្នកផ្ដល់ជំនួយសព្វាវុធ និងថវិកា ច្រើនជាងគេ ប៉ុន្តែការដកថយម្ដងនេះ សហរដ្ឋអាមេរិកនឹងរកវិធីយ៉ាងណា មិនឲ្យមានភាពអាម៉ាស់ខ្លាំង ដូចអតីតកាលឡើយ។

ថ្លែងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍មុននេះ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា ដែលជាអ្នកនយោបាយខ្មែរដ៏សកម្មមួយរូប បានព្យាករណ៍ថា សហរដ្ឋអាមេរិកនឹងទម្លាក់ការទទួលខុសត្រូវទាំងស្រុងចំពោះជំនួយដល់អ៊ុយក្រែនទៅឲ្យអឺរ៉ុប ហើយខ្លួនអាចនឹងផ្ដល់ជំនួយជាប្រយោល តាមរយៈអឺរ៉ុប មកដល់អ៊ុយក្រែនវិញ។ ទោះជាយ៉ាងនេះក្តី ប្រសិនបើមានការដកខ្លួនចេញពីការទទួលខុសត្រូវធំក្នុងការជួយដល់អ៊ុយក្រែនខាងមុខនេះ អាមេរិកនឹងគិតគូរមិនឱ្យមានភាពអាម៉ាស់ដូច ការដកខ្លួនចេញពីវៀតណាមខាងត្បូង ចេញពីកម្ពុជា និងចេញពីអាហ្វហ្គានីស្ថាននោះឡើយ។

សូមស្ដាប់ការលើកឡើងរបស់ លោក សួន សេរីរដ្ឋា៖