(ក្រចេះ)៖ លោក ហេង សុផា អភិបាលរងខេត្តក្រចេះ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២៣ បានអញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យខូវ ប៊ុនស៊ុន ក្រុងក្រចេះ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា សម្រាប់ដំណើរការប្រឡងនៅថ្ងៃនៅនេះ គឺបានពិនិត្យដើម្បីធានាថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការច្បាប់ យុត្តិធម៌ និងតម្លាភាព។

លោកផ្ដាំផ្ញើដក់ក្មួយៗ ដែលជាបេក្ខជនប្រឡងកុំភ័យ កុំតក់ស្លុត និងត្រូវខិតខំធ្វើកិច្ចការឲ្យល្អ កុំលួចមើលគ្នា ឬចំលងគ្នា ត្រូវយកចិត្តទុកដាក់ខិតខំសរសេរឲ្យបានល្អត្រឹមត្រូវ ទៅលើក្រដាស់វិញ្ញាសារ មុននិងឆ្លើយត្រូវគិតពិចារណាឲ្យបានត្រឹមត្រូវ ហើយត្រូវប្រឹងឲ្យអស់ពីលទ្ធភាព។ លោកអភិបាលខេត្ត សូមជូនពរឲ្យបេក្ខជនប្រឡងទាំង ឲ្យប្រឡងជាប់គ្រប់គ្នា និងបាននិទ្ទេស A ឲ្យបានច្រើន។

យោងតាមរបាយការណ៍មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានឲ្យដឹងថា ខេត្តក្រចេះ មានមណ្ឌលប្រឡងចំនួន០៤ ស្មើនិង៩៥បន្ទប់បេក្ខជនសរុបចំនួន២៣៤៤នាក់ ស្រីចំនួន១៣០៦នាក់ ក្នុងនោះបេក្ខជនស្វ័យរិន៣២៤នាក់ ស្រី១១៥នាក់ រួមមាន៖

*ទី១៖ មណ្ឌលវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ចំនួន១៥បន្ទប់
*ទី២៖ មណ្ឌលវិទ្យាល័យ ខូវ ប៊ុនស៊ុន ក្រចេះ ចំនួ២៣បន្ទប់
*ទី៣៖ មណ្ឌលវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ (ត្បូង) ចំនួន៣០បន្ទប់
*ទី៤៖ មណ្ឌលវិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈ ចំនួន២៧ បន្ទប់៕