(បន្ទាយមានជ័យ)៖ ឆ្នាំ២០២៣នេះ មានបេក្ខជន បេក្ខនារីជាង ៦.០០០នាក់ ដែលប្រឡងបាក់ឌុបនៅខេត្តបន្ទាយមានជ័យ បាននាំគ្នាចូលមកប្រឡងដោយស្ងៀមស្ងាត់ ពុំមានសំណៅ ឯកសារដាក់តាមខ្លួន មិនមានទូរស័ព្ទដៃ ព្រោះសំអាងថា មានភ្នាក់ងាររងចាំឆែកឆេយ៉ាងយកចិត្តទុកដាក់នៅមុខក្លោងទ្វារចូលប្រឡង។

ការចូលរួមកាត់វិញ្ញាសារក្រោមវត្តមាន លោក ឱម សិទ្ធី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងអប់រំ យុវជន និងកីឡា, លោក លី វណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ, លោក កែ សួនសុភាព ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ, លោកស្រី រស់ សុផានី អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអបរំខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនាក់ទៀត។

តាមការអះអាងរបស់លោក ឈូ ប៊ុនរឿង បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ខេត្តបន្ទាយមានជ័យនេះ មានបេក្ខជន បេក្ខនារី ក្នុងបញ្ជីចូលរួមប្រឡងមានចំនួន ៦.១៦៨នាក់ /បេក្ខនារី មាន ៣.៣៧៧នាក់៕