(ភ្នំពេញ)៖ ដើម្បីចៀសវាងការភ័ន្តច្រឡំ សាលាអន្តរជាតិ អាយ ស៊ី អេស ប្រ៊ីធីស (ICS British International School) ដែលជាសាខារបស់សាលាអន្តរជាតិ អាយ ស៊ី អេស នឹងត្រូវប្តូរឈ្មោះមកជា សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត) វិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ តបតាមសំណូមពរមាតាបិតា និងអាណាព្យាបាល សម្រាប់សាលាទាំងពីរនេះ មានកម្មវិធីសិក្សាដូចគ្នា។

សាលាអន្តរជាតិ អាយ ស៊ី អេស សាខាកាល់ម៉ែត នឹងបើកបវេស្សនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី២២ ខែសីហា នេះហើយ សម្រាប់កម្មវិធីសិក្សាដូចមានដូចជា៖

* កម្មវិធីពាក់កណ្តាលថ្ងៃ ៖ កុមារដ្ឋាន និងមត្តេយ្យម៉ុនតេសូរី (Montessori Nursery and Kindergarten) បឋមសិក្សាខេមប្រ៊ីជអន្តរជាតិ (Cambridge International Primary)
* កម្មវិធីពេញមួយថ្ងៃ ៖ កុមារដ្ឋាន និងមត្តេយ្យម៉ុនតេសូរី (Montessori Nursery and Kindergarten) បឋមសិក្សាពីរភាសា (Bilingual Primary) និងមធ្យមសិក្សាពីរភាសា (Bilingual Secondary)

សាលាអន្តរជាតិ អាយ ស៊ី អេស មានការសង្កត់ធ្ងន់លើ មុខវិជ្ជា ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងជំនាញបច្ចេកវិទ្យាព័តមាន។ សម្រាប់ឆ្នាំសិក្សាថ្មីនេះ សាលាអន្តរជាតិ អាយ ស៊ី អេស សាខា កាល់ម៉ែត នឹងបញ្ចុះតម្លៃចុះឈ្មោះសិក្សា៥០% សម្រាប់សិស្សថ្មី (៥០% Discount on Enrolment Fee for New Students) នឹងទទួលចុះឈ្មោះសិស្សថ្មីចាប់ពីពេលនេះតទៅ។

ព័ត៌មានលម្អិត សូមទាក់ទង៖ អគារលេខ ២៥ ផ្លូវ៧៥ កែង៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខាងកើតឈាងខាងជើងមន្ទីពេទ្យកាល់ម៉ែត្រ
ទូរស័ព្ទលេខ៖ 023 999 779 / 023 999 772
គេហទំព័រ www.ics.edu.kh
គណនីបណ្តាញព័តមានសង្គម៖ https://www.facebook.com/icsis2004