(ភ្នំពេញ)​៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានផ្ញេីសារលិខិតជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច​ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សារលិខិតជូនពរនោះមានខ្លឹមសារថា​ ៖​ «សិ្ថតក្នុងបរិយាកាសដ៏សែនរីករាយ នៃថ្ងៃចម្រើនជន្មាយុ របស់ សម្ដេច នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមអបអរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូន សម្ដេច សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាភ្លឺថ្លាឈ្លាសវៃ កម្លាំងកាយរឹងមាំ និងជន្មាយុ យឺនយូរ ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ និងការពារថែរក្សាសុខសន្តិភាព ឱ្យបានស្ថិតស្ថេរតរៀងទៅ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំ និងសហការី សូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះ ចំពោះ សម្តេចពិជ័យសេនា ដែលជាឥស្សរជនជាន់ខ្ពស់មួយរូប ប្រកបដោយ ឆន្ទៈ មនសិការស្នេហាជាតិ បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី រួមចំណែកក្នុងការដឹកនាំប្រទេសជាតិ កសាងបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ជូនជាតិ មាតុភូមិ និងប្រជាជន។

ក្នុងឱកាសនៃថ្ងៃចម្រើនជន្មាយុនេះ ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេច និងលោកជំទាវ ព្រម ទាំង បុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ»។

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្ញេីជូន​ សម្ដេចពិជ័យសេនា ទៀ បាញ់​៖