(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានចេញមកបដិសេធចំពោះគណនី និង Facebook Page មួយចំនួន ដែលយកឈ្មោះលោកស្រី និងបញ្ជាក់ថា មានតែមួយគត់ ដែលមានសញ្ញាទទួលស្គាល់ជាផ្លូវការពណ៌ខៀវពីក្រុមហ៊ុន Meta (Blue Tick Verification)។

លោកស្រី ចម និម្មល បានបញ្ជាក់ថា នាងខ្ញុំកំពុងប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនតែមួយគត់ដែលមានឈ្មោះថា Nimul Cham (ចម និម្មល) ជាគណនី ដោយមានតំណរភ្ជាប់៖ https://www.facebook.com/nimulc
និងទំព័រហេ្វសបុកផ្លូវការដែលមានឈ្មោះថា ចម និម្មល Cham Nimul ដែលមានសញ្ញាទទួលស្គាល់ជាផ្លូវការពណ៌ខៀវពីក្រុមហ៊ុន Meta (Blue Tick Verification) ដោយមានតំណរភ្ជាប់៖ https://www.facebook.com/Nimul.Cham/