(តាកែវ)៖ នាព្រឹកថ្ងៃអាទិត្យ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្ការសង្គមសុីវិល ក្រោមអធិបតីភាព លោក ហេង សំណាង និង លោក ម៉ៅ សុីថា លោកនាយក សៀន ឆេង រួមអាជ្ញាធរមូលដ្ឋាន និងលោកគ្រូអ្នកគ្រូ បានាំយកសម្ភារៈសិក្សាចែកជូនសិស្សានុសិស្ស ចំនួន ១០០ នាក់។

ក្នុងនោះដែរក៏មានកមវិ្មធី ការដាំកូនឈើក្នុងបរិវេណសាលារៀន នៅសាលាបឋមសិក្សាស្រែឈើនាង ស្ថិតក្នុងភូមិស្រែនាង ឃុំស្រែរនោង ស្រុកត្រាំកក់។

លោក ហេង សំណាង បថ្ថែមឲ្យដឹងថា កម្មវិធីការចែករំលែក ក្តីស្រឡាញ់ និងស្នាមញញ្ញឹម ក្រោមប្រធានបទ ការអប់រំ និងបរិស្ថាន គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ។ ពិសេសគោលនោបាយរបស់ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងរិស្ថាន ស្តីអំពីការកាត់បថ្ថយប្រើប្រាស់ថង់ប្លាស្ទិក និងដាំកូនឈើ១លានដើមក្នុងមួយឆ្នាំ ដើម្បីប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិប្រទេសកម្ពុជា។ ពិសេសយុវជនគួរចូលរួមក្នុងកិច្ចការសង្គមពិតប្រកដ ជាជាងយកពេលវេលាដ៏មានតម្លៃ មកធ្វើសកម្មភាពខុសច្បាប់ និងរិះគន់អំពីបញ្ហាសង្គម ដោយគ្មានមូលដ្ឋាន ដែរជាហេតុធ្វើឲ្យមានបញ្ហដល់ខ្លួនឯង និងក្រុមគ្រួសារ រួចអ្នកបានផលគឺម្ចាស់ជំនួយបរទេស។

ជាចុងក្រោយមគណៈធិបតីភាពកម្មវិធីទាំងមូល សូមផ្តាំផ្ញើរដល់អាណាព្យាបាលសិស្ស ទាំងអស់ឲ្យបន្តជួយណែរនាំដល់ សិស្សានុសិស្ស ធ្វើយ៉ាងណា ឲ្យកូនៗបន្តការសិក្សា និងបង្រៀនបថ្ថែមពេលនៅផ្ទះ ដើម្បីឲ្យគាត់ក្លាយជាសិស្សគម្រូ និងមានអនាគតល្អ សម្រាប់ប្រទេសជាតិយើង៕