(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរង លោកប្រធានមន្ទីរទាំង០៧ និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំង៩ បានអញ្ជើញជាអធិបតី ក្នុងពិធីបាញ់ស៊ីប (គ្រាប់ពិត) បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមសរុបចំនួន ៥៤នាក់ នៅទីលានបាញ់គ្រាប់ពិត ស្ថិតនៅបរិវេណទីបញ្ជាការកងអនុសេនាធំទី២ វរសេនាតូច ការពារអាកាស យោធភូមិភាគទី៥ (ទិសជួរមុខទី១ បន្ទាយមានជ័យ)។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការ ស្នងការរង តំណាង លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក​វរសេនីយ៍ត្រី យ៉ែម វ៉ាន់ថា មេបញ្ជាការវរសេនាតូចការពារអាកាស យោធភូមិភាគទី៥ (ទិសជួរមុខទី១ បន្ទាយមានជ័យ)៕