(ភ្នំពេញ)៖ នៅចំពោះមុខដែលពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំងលើសង្រ្គាមនៅតំបន់មជ្ឈឹមបូព៌ា រវាងអ៉ីស្រាអែល និងប៉ាលេស្ទីននោះ បញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ឯណេះវិញហាក់នៅឆ្ងាយពីការចាប់អារម្មណ៍របស់ពិភពលោកផងដែរ។ តួយ៉ាង ការបន្តផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែន នៅបន្តជាប់គាំងនៅឡើយ។

ជុំវិញបញ្ហានេះ Fresh Talk បានរៀបចំកិច្ចពិភាក្សាមួយថា តើ អ៊ុយក្រែន អាចនឹងត្រូវគេបំភ្លេចចោលឬយ៉ាងណា បន្ទាប់ពីមានសង្គ្រាមនៅអ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តអាមេរិក?

កិច្ចពិភាក្សានោះ មានវាគ្មិន២រូប រួមមាន៖

⁃ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ
⁃ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា

សូមរង់ចាំទស្សនា កិច្ចពិភាក្សារបស់ Fresh Talk នៅវេលាម៉ោង៦៖០០ល្ងាច ថ្ងៃសៅរ៍ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕