(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់វិវាទដីធ្លី មានទីតាំងស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លើករណីពាក្យបណ្តឹងរបស់លោកស្រី ធី ចន្ថា និងលោក ធី សារ៉ាវុធ រវាងលោក ម៉ែន ដែន និងលោកស្រី ទូច ថាវី នៅទីស្តីការក្រសួងអធិការកិច្ច។
កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមសម្របសម្រួលពីលោក សូខន ឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ លោកប្រធានគណៈប្រតិភូចុះអង្គេតស្រាវជ្រាវ អគ្គនាយក អភិបាលខណ្ឌ ប្រធានការិយាល័យភូមិបាលខណ្ឌ ចៅសង្កាត់ ភាគីដើមបណ្តឹង និងចុងបណ្តឹងចំនួន២៤រូប៕