(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៣ ខែវិ​​ច្ឆិកា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣១១,២១៥នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០១,៩១៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៧៩២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,៦០១នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៧,១៥៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១៣,៧៣៤នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៦២,៣៩៨នាក់, ដូសទី៤ចំនួន ៥,៣៨៦,៣១៨នាក់, ដូសទី៥ចំនួន ២,០៦៥,១៨៣នាក់ និងដូសទី៦ចំនួន ៥៦២,២៦៣នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕