(កំព​ង់ធំ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារនៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដាក់ចេញទិសដៅពង្រឹងប្រសិទ្ធិភាពការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ដើម្បីឲ្យដើរតូនាទីសំខាន់ជាសេនាធិការរបស់គណៈបញ្ជាការឯកភាពខេត្ត លើកិច្ចការងារព័ត៌មាន នេះជាផែនការការងារ ដែលត្រូវបានដាក់ចេញ។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជំរុញដល់មន្ទីរព័ត៌មាន ត្រូវគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយក្នុងខេត្តអោយបានជាប់ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយអោយបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ជាមួយគ្នានេះ លោកបានណែនាំឲ្យបន្តពង្រឹងសាមគ្គីភាពបំពេញកិច្ចការងារក្នុងក្របខណ្ឌមន្ទីរព័ត៌មាន ដោយផ្តោតសំខាន់លើការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្តដល់មន្រ្តី ដើម្បីត្រៀមរៀបចំអ្នកបន្តវេនជំនួស មន្រ្តីដែលចូលនិវត្តន៍។

លោកបន្តថា «ទន្ទឹមនេះធ្វើយ៉ាងណាធានាឲ្យបាននូវលំហូរព័ត៌មាន ពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ តាមរយៈប្រពន្ធ័ផ្សព្វផ្សាយដែលមាននៅក្នុងខេត្តកំពង់ធំ»៕