(ភ្នំពេញ)៖ មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដែលកំពុងហ៊ុព័ទ្ធដោយរឿងអាស្រូវផ្លូវភេទ ដ៏ស្មោកគ្រោក និងល្បឺរន្ទឺស្អុយគគ្រុកពេញផ្ទៃប្រទេស បានធ្វើជាបង្ហោះចេញនូវទស្សនៈអប់រំ នៅលើ Facebook Page របស់ខ្លួន ដោយបានលើកយកនូវទស្សនៈល្អៗ ដើម្បីបន្លំភ្នែកសាធារណៈជន។ លោក កឹម សុខា បានបង្ហោះនូវខ្លឹមសារមួយចំនួន ដែលនិយាយអំពី សេចក្តីថ្លៃថ្នូរ និងសម្បជញ្ញៈដោយគាត់បានសរសេរថា «គុណតម្លៃរបស់មនុស្សគឺ៖ សេចក្ដីថ្លៃថ្នូរ និងសម្បជញ្ញៈ មនុស្សយើងមានគុណតម្លៃពិសេសខុស ពីសត្វដទៃ អាស្រ័យដោយមនុស្សមាន៖ សេចក្តីថ្លៃថ្នូរ និង សម្បជញ្ញៈ» បើយើងមើលពីអត្ថន័យនៃទស្សនៈរបស់គាត់ គឺពិតជាល្អមែនទែន ប៉ុន្តែបើយើងពិនិត្យមើលការប្រពឹត្ត របស់បុគ្គលអ្នកលើកនូវទស្សនៈនេះវិញ គឺចប់តែម្តង ព្រោះលោក កឹម សុខា មិនអាចចាត់ទុកជា មនុស្សដែលមានសេចក្តីថ្លៃថ្នូរ និងសម្បជញ្ញៈ ក្នុងខ្លួនឡើយ។
តើពាក្យថា សេចក្តីថ្លៃថ្នូរ និងសម្បជញ្ញៈ មានន័យយ៉ាងដូចម្តេច? តាមវចនានុក្រមខ្មែររបស់សម្តេចសង្ឃជួនណាត បានពន្យល់អត្ថន័យពាក្យ សេចក្តីថ្លៃថ្នូរថា៖ ដែលមានតម្លៃគួរលើកសរសើរ និងគួររាប់អាន។ បើនិយាយពីមនុស្សវិញ គឺជាមនុស្សដែលប្រកបដោយដំណើរជីវិតថ្លៃប្រសើរ មានឫកពារថ្លៃថ្នូរ មានតម្លៃគួរសរសើរ និងគួររាប់អាន។ ពាក្យថា សម្បជញ្ញៈវិញ តាមវចនានុក្រម បានឱ្យនិយមន័យថា៖ ជាសេចក្ដីដឹងខ្លួន, ការមិនភ្លេចខ្លួន, ការប្រុងប្រយ័ត្នជានិច្ច; ការត្រិះរិះរំពឹងដឹងខ្លួនជាដរាប។ មនុស្សដែលមានសម្បជញ្ញៈ ច្រើនប្រើសតិសម្បជញ្ញៈ ស្មារតី និងសេចក្ដីដឹងខ្លួន ជានិច្ច ដោយមិនភ្លេចខ្លួនធ្លាក់ក្នុងអំពើអាក្រក់ឡើយ។
ចុះចំពោះលោក កឹម សុខា វិញ ដែលកំពុងប្រឈមនិងរឿងអាស្រូវផ្លូវភេទក្រាស់ឃ្មឹក តើគាត់សមជាមនុស្ស ដែលមានសេចក្តីថ្លៃថ្នូរ និងសម្បជញ្ញៈ ដូចជាទស្សនៈ ដែលគាត់បានលើកយកមកប្រៀនប្រដៅមនុស្សផងទាំងឡាយដែរឬទេ? វាមិនពិបាកក្នុងការពិចារណារកការពិតឡើយនៅក្នុងចំណុចនេះឡើយ ព្រោះលោក កឹម សុខា បានល្បីរន្ទឺរួចទៅហើយ ជុំវិញការហែកកេរ្តិ៍ខ្មាស់ខ្លួនឯង ឱ្យមនុស្សទូទៅបានដឹងតាមរយៈសកម្មភាព និងទង្វើអសីលធម៌ គ្មានសេចក្តីថ្លៃថ្នូរ និងគ្មានសតិសម្បជញ្ញៈ ដែលគាត់បានប្រព្រឹត្តក្នុងសង្គមខ្មែរ។ ទង្វើស្មោកគ្រោក អសីលធម៌របស់លោក កឹម សុខា គឺបានធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ តម្លៃ និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ យ៉ាងធ្ងន់ធ្ងរ។
លោក កឹម សុខា បានប្រើប្រាស់រូបកាយរបស់គាត់ក្នុងនាមជាមនុស្ស និងក្នុងនាមជាអ្នកនយោបាយ ដែលមានអំណាចលុយកាក់ ឋានៈ គ្រប់បែបយ៉ាង ដើម្បីបំពេញបេសកម្មតណ្ហារបស់គាត់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយប្រឡូកប្រឡាក់ជាមួយស្រ្តីក្មេងៗ ជាច្រើនរាប់មិនអស់ មានទាំងស្ត្រីវៀតណាម ស្រ្តីម៉ាស្សា ស្ត្រីកាត់សក់ ស្ត្រីខារ៉ាអូខេ និងស្រ្តីក្មេងៗពីមួយទៅមួយ ក្បត់ភរិយា ដោយប្រើប្រាស់លុយកាក់ ជះទៅលើស្រីៗទាំងនោះ។
អ្វីដែលរឹតតែគ្មានសេចក្តីថ្លៃថ្នូរនោះ គឺលោក កឹម សុខា តែងតែទូរសព្ទសារសងស្នេហា ជាមួយស្រីស្នេហ៍ម្តងៗជាច្រើនម៉ោង ពីម្នាក់ទៅម្នាក់ ដោយប្រើប្រាស់ពាក្យ សម្តីអសីលធម៌ អាសអាភាស ជជែកគ្នាតែអំពីរឿងលើគ្រែ ដេករួមរ័ក្ស បង្ហាញវប្បធម៌ពាលាអាវាសែ អត់កេរ្តិ៍ខ្មាស់ និងថែមទាំងនិយាយហែកកេរ្តិ៍ភរិយាដើមរបស់ខ្លួន ប្រាប់ស្រីស្នេហ៍ និងប្រពន្ធចុង យ៉ាងគួរឱ្យស្អប់ខ្ពើមបំផុត។ មានបណ្តាស្រីស្នេហ៍ និងប្រពន្ធចុងរបស់លោក កឹម សុខា មួយចំនួន បានលើកឡើងថា លោក កឹម សុខា ចូលចិត្តសន្យាផ្តល់នេះផ្តល់នោះ ឱ្យពួកនាង បូករួមទាំងការសន្យា ស្រលាញ់ថែរក្សាពួកនាង តែទីបំផុតគាត់បានបន្តក្បត់ពីម្នាក់ទៅម្នាក់ មិនរើសមុខ ជាពិសេសពេលឆ្អែតឆ្អន់ នឹងអ្នកណាមួយហើយ គាត់នឹងបោះបង់ចោល ដោយគ្មានទំនួលខុសត្រូវ ចំពោះការសន្យារបស់ខ្លួនឡើយ។ ការប្រព្រឹត្តរបស់គាត់ បង្ហាញយ៉ាងច្បាស់ថា លោក កឹម សុខា ពិតជាគ្មានសេចក្តីថ្លែថ្នូរ ដែលសមជាមនុស្សគួរឱ្យកោតសរសើរ ឬឱ្យតម្លៃឡើយ។ ទន្ទឹមនឹងនេះ គាត់ក៏គ្មានសតិសម្បជញ្ញៈដែរ ព្រោះថា បើគាត់មានសតិសម្បជញ្ញៈ គ្រប់គ្រាន់ គាត់មិនប្រព្រឹត្តរឿងផ្តេសផ្តាស ទាំងខ្លួនមានតួនាទី ជាតំណាងរាស្ត្រ ហើយគ្មានទំនួលខុសត្រូវលើទង្វើរបស់ខ្លួននោះឡើយ។ ដោយសារតែ គ្មានសតិសម្បជញ្ញៈនេះហើយ ទើបលោក កឹម សុខា គ្មានការត្រិះរិះពិចារណាឱ្យគ្រប់ជ្រុងជ្រោយ ប្រើកូនចៅខ្លួន ទាំងមានឋានៈជាតំណាងរាស្ត្រ ឱ្យដើរដឹកជញ្ជូនស្រីៗឱ្យខ្លួនទៅទីជិតឆ្ងាយ។
រឿងមួយទៀត ដែលបង្ហាញច្បាស់ថា លោក កឹម សុខា គ្មានសេចក្តីថ្លៃថ្នូរ និងសតិសម្បជញ្ញៈនោះ គឺបានបញ្ចេះឱ្យមន្ត្រីអាដហុក និងមនុស្សមួយចំនួន និយាយកុហក ក្នុងរឿងអាស្រូវផ្លូវភេទរបស់គាត់ ដើម្បីឱ្យគាត់បានរួចខ្លួន រហូតរុញឱ្យពួកគេត្រូវមកជាប់គុកជំនួសគាត់ ទាំងគាត់មិនបានចេញមកទទួលស្គាល់កំហុសខ្លួនឯងទាល់តែសោះ។
អ្វីដែលគួរឱ្យអស់សំណើចនោះ គឺលោក កឹម សុខា បានពន្យល់នូវទស្សនៈ សេចក្តីថ្លៃថ្នូរ និងសម្បជញ្ញៈ របស់គាត់ថា ក្នុងនាមជាមនុស្សត្រូវតែមាន សេចក្តីថ្លែថ្នូរ ដែលជាសិទ្ធិត្រូវទទួលបាន ប៉ុន្តែជាក់ស្តែងការពិតគឺវាផ្ទុយពីការលើកឡើងរបស់គាត់ទាំងស្រុង។ បើនិយាយពីសិទ្ធិវិញ គ្មានអ្នកណាម្នាក់ ហាមឃាត់លោក កឹម សុខា មិនឱ្យប្រើសិទ្ធិរបស់គាត់នោះទេ ប៉ុន្តែគាត់ខ្លួនឯងទេ ដែលបំបិទសិទ្ធិខ្លួនឯងដោយការឃុំខ្លួនក្នុងបន្ទប់៤ម៉ែត្រ៤ជ្រុងរាល់ថ្ងៃ មិនហ៊ានអើតក្បាលចេញមកក្រៅ ហើយចោទគេឯងថាបំបិទសិទ្ធិសេរីភាពគាត់ ធ្វើឱ្យគាត់បាត់អស់សេចក្តីថ្លៃថ្នូរ។ លោកអ្នកសាកគិតទៅមើល បើយើងជាលោក កឹម សុខា វិញ តើយើងនៅមានមុខ មកនិយាយ ពីសេចក្តីថ្លៃថ្នូរនិងសម្បជញ្ញៈ ទៀតឬអត់? បើជាប់ឈ្មោះក្នុងសង្គមស្អុយអសោច រហូតគេគ្រប់គ្នាដាក់រហ័សនាមថា លោកប្រធាន២ថ្ងៃដប់ដង ល្បីតែរឿងអាស្រូវផ្លូវភេទ ស្អុយរលួយ អាម៉ាស់កេរ្តិ៍ពេញផ្ទៃប្រទេស ធ្វើឱ្យពលរដ្ឋខ្មែរគ្រប់រូបមានការសោកស្តាយ និងអស់ជំនឿលើលោក កឹម សុខា។ ដូច្នេះពេលនេះ គាត់មិនសមហ៊ាន មកទាមទារសេចក្តីថ្លៃថ្នូរ ឬអះអាងពីសម្បជញ្ញៈ ស្អីនោះឡើយ ព្រោះគាត់មិន សមនឹងប្រើពាក្យល្អៗទាំងនេះនោះទេ៕
ដោយ៖ ព្រហ្ម លក្ខណ៍